តើសន្តិភាពនៅឯណា? ប្រធានាធិបតីអ៊ុយក្រែន សួររកសន្តិភាពនៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymr Zelensky បានរៀបរាប់អំពីអំពើឃោរឃៅដែលលោកចោទប្រកាន់ថា ប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ី ក្នុងអំឡុងពេលនៃការលុកលុយ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកនិយាយថា នៅទីក្រុង Bucha មិនមែនតែជាឧ.ក្រិដ្ឋ.ក.ម្មមួយ ដែលពួកគេប្រព្រឹត្តនោះទេ”។
លោកអះអាងថា មនុស្សត្រូវបានគេបា.ញ់នៅតាមផ្លូវ ក្នុងផ្ទះ គេបោះចូលក្នុងអណ្តូង និងកិនដោយរថក្រោះនៅកណ្តាលផ្លូវ ដើម្បីជាការកម្សាន្ត របស់ទាហានរុស្ស៊ី។
លោកអះអាងម្តងទៀតថា សកម្មភាពរបស់រុស្ស៊ី គឺដូចជាក្រុមភេ.រវក.ររដ្ឋឥ.ស្លា.ម ហើយថា ការឃោសនារបស់លោកប្រធានាធិបតី Putin គឺព្យាយាម ពង្រីកភាពស្អប់ខ្ពើមទៅកាន់ប្រទេសផ្សេងទៀតក្រៅពីអ៊ុយក្រែន។
លោកសួរថា “តើសន្តិសុខដែលក្រុមប្រឹក្សាសន្តិសុខផ្តល់ឲ្យនៅឯណា? តើសន្តិភាពនៅឯណា? តើការធានា ដែលអង្គការសហប្រជាជាតិចាំបាច់ត្រូវធានា នៅឯណា?”។
លោកនិយាយថា ពិភពលោកមិនទាន់ឃើញនូវឧ.ក្រិ.ដ្ឋក.ម្មសង្គ្រា.មបន្ថែមទៀត ដែលយោធារុស្ស៊ីអាចនឹងប្រព្រឹត្តនៅក្នុងផ្នែកដទៃនៃប្រទេសអ៊ុយក្រែន លើសពីលើការសម្លា.ប់ដែលត្រូវបានចោទប្រកាន់នៅទីក្រុង Bucha នោះទេ។
លោកបញ្ជាក់ថា “ភូមិសាស្ត្រអាចខុសគ្នា ឬប្លែកពីគ្នា ប៉ុន្តែអំពើឃោ.រឃៅគឺដូចគ្នា ឧក្រិ.ដ្ឋក.ម្មគឺដូចគ្នា ហើយការទទួលខុសត្រូវ មិនអាចចៀសរួចឡើយ”៕
Comments are closed, but trackbacks and pingbacks are open.