ពុទ្ធោអើយ! រវល់រើសអេតចាយរកលុយចិញ្ចឹមប្អូនៗ និង ម្តាយ តែពេលមកដល់ផ្ទះវិញស្រាប់តែឃើញបែបនេះអ្នកណាធ្វើចិត្តបាន?
ជារឿងដ៏គួរឱ្យខ្លោចចិត្តបំផុត ក្មេងស្រីម្នាក់ជួបទុក្ខនឹកស្មានមិនដល់ ដោយរវល់តែដើររើសអេតចាយ យកលុយផ្គត់ផ្គង់គ្រួសារ ស្រាប់តែមកដល់ផ្ទះត្រូវម្ដាយស្លា.ប់ចោលបាត់ គួរឱ្យសោកសង្រេងបំផុត។
ទាក់ទិនទៅនឹងករណីនេះ តាមរយៈគណនីមួយដែលមានឈ្មោះ ស៊ិន សាវន បានបង្ហោះនូវវីដេអូសួរនាំក្មេងស្រី ព្រមទាំងភ្ជាប់សារឱ្យបានដឹងថា ក្មេងស្រីខាងលើរវល់តែទៅរើសអេតចាត យកលក់ដើម្បីយកលុយមកទិញបាយឱ្យប្អូន និង ម្តាយហូប ស្រាប់តែមកដល់ផ្ទះត្រូវម្តាយស្លា.ប់ ចោ លបាត់ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះបើតាមការបញ្ជាក់ពីក្មេងស្រីកម្សត់ផ្ទាល់ ដែលមានឈ្មោះ សុខហេង បានឱ្យដឹងថា ខ្លួនឈប់រៀនត្រឹមថ្នាក់ទី ២ ហើយសព្វថ្ងៃ ប្រកបរបររើសអេតចាយ និង មានបន្ទុក ២ នាក់ ដែលត្រូវចិញ្ចឹម ខណៈក្នុង ១ ថ្ងៃ ខ្លួនរកចំណូលបានពីការរើសអេតចាយ ១ ម៉ឺន ទៅ ២ ម៉ឺនរៀល។
ក្មេងស្រីបានបញ្ជាក់ទៀតថា រូបគេដឹងថាម្ដាយ ស្លា.ប់ នៅខ្ទង់ម៉ោង ១២ កន្លះ ដោយមុនស្លាប់មួយថ្ងៃ ម្ដាយក្មេងស្រីបានផ្ដាំថា បើគាត់ ស្លា ប់ ឱ្យកូនៗទៅនៅជាមួយពូ និង មើលថែប្អូនៗ ២ នាក់ កុំឱ្យដើរផ្លូវខុស ខណៈខ្លួនលែងមានម្ដាយបង្កើតហៅនឹងគេទៀតហើយ ដោយឪពុករបស់ខ្លួនសព្វថ្ងៃនេះ គឺជាឪពុកចុង។
ចំពោះរឿងរ៉ាវដ៏គួរឱ្យសោកសង្រេងនេះ បានធ្វើឱ្យមហាជន ក៏ដូចជាសប្បុរសជន នាំគ្នារំជួលចិត្ត ឧបត្ថម្ភថវិការមួយចំនួនជូនក្មេងស្រី គ្រាន់បានផ្គត់ផ្គង់គ្រួសារ និង បានចូលរៀនដូចគេដូចឯងវិញ៕
Comments are closed, but trackbacks and pingbacks are open.