សោកស្តាយណាស់!! វិចិត្រករ​តុក្កតា​ជប៉ុនលោក Fujiko A. Fujio ដែលល្បីល្បាញបំផុតសម្រាប់ស្នាដៃបង្កើតតុក្តតា «Doraemon» បានទទួលម.រ.ណ.ភាពហើយ

វិចិត្រករ​តុក្កតា​ជប៉ុន​ដ៏​ល្បី​ឈ្មោះគឺលោក Fujiko A. Fujio បាន​ទទួល​ម.រ.ណភាពនៅក្នុងវ័យ ៨៨ឆ្នាំ នៅក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅឯទីក្រុង Kawasaki ជិតទីក្រុងតូក្យូ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ គាត់ត្រូវបានគេស្គាល់សម្រាប់ការបង្កើតតុក្កតាដ៏ពេញនិយមដូចជា Ninja Hattori-kun និង Kaibutsu-kun ឬ ក្មេងបិ.សា.ច។ អ្នកបង្កើតគំនូរជីវចលរូបនេះ កើតនៅខេត្ត Toyama ក្នុងឆ្នាំ១៩៣៤ ហើយឈ្មោះពិតរបស់គាត់គឺ Abiko Motoo ។ គាត់បានសហការជាមួយ

អតីតមិត្តរួមថ្នាក់បឋមសិក្សា គឺលោក Fujimoto Hiroshi ដើម្បីបង្ហាញខ្លួនជាសិល្បករតុក្កតាជាដៃគូ (duet) ក្រោមឈ្មោះ Fujiko Fujio ។

អ្នកទាំង ២ បានផ្លាស់ទៅទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៥៤ ហើយពួកគេបានរួមគ្នាបង្កើតរឿង Obake no Q-Taro ឬ Little Ghost Q-Taro និងរឿងតុក្កតា និងគំនូរជីវចលល្បីៗជាច្រើនទៀត ហើយក៏ជាអ្នកចូលរួមបង្កើតតុក្កតា Doraemon ជាមួយលោក Fujimoto Hiroshi ។ បន្ទាប់ពីរំលាយភាពជាដៃគូជាមួយលោក Fujimoto នៅក្នុងឆ្នាំ១៩៨៧ លោក Abiko ក៏បានបន្តធ្វើជាវិចិត្រករ​តុក្កតា នៅក្រោមឈ្មោះជា Fujiko A. Fujio ។

ក្រៅពីរឿងតុក្កតាកំប្លែងដែលមានតួអង្គចម្រុះពណ៌ គាត់បញ្ចេញស្នាដៃដែលពណ៌នាពីផ្នែកងងឹតនៃសង្គមដូចជា Warau Salesman ឬ The Laughing Salesman ។ ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងឥស្សរិយយស Order of the Rising

Sun ថ្នាក់ទី៤ គឺ Gold Rays with Rosette សម្រាប់សមិទ្ធិផលរបស់គាត់នៅក្នុងវិស័យនេះ។ ចំណែកមិត្តរបស់គាត់ គឺលោក Fujimoto ដែលជាអ្នកបង្កើត «Doraemon» បានបន្តធ្វើការក្រោមឈ្មោះជា Fujiko F. Fujio បន្ទាប់ពីរំលាយក្រុម ហើយគាត់បានស្លា.ប់នៅឆ្នាំ១៩៩៦៕ ដោយ៖ ខ្មែរណូត

Comments are closed, but trackbacks and pingbacks are open.