ក្រោយឡើងទះកំផ្លៀងលោក Chris Rock ដល់លើឆាក ពេលនេះលោក Will Smith ត្រូវបានហាមឃាត់មិនឱ្យចូលរួមទទួលពានរង្វាន់ អូស្ការ រហូតដល់
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាសម្ដែងហូលីវូដល្បីឈ្មោះលោក Will Smith ដែលកាលពីពេលថ្មីៗនេះលោកបានធ្វើរឿងមួយដ៏ភ្ញាក់ផ្អើលខ្លាំង ផ្អើលពិភពលោកតែម្ដងគឺលោកបានឡើងទៅទះកំផ្លៀងពិធីករលោក Chris Rock លើឆាកពានរង្វាន់ Oscar 2022 នេះដែលជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិធំប្រចាំឆ្នាំក្រោយពេលលោក Chris Rock
បានធ្វើការនិយាយលេងសើចចំអកអោយភរិយារបស់លោក Will Smith ពីសក់ត្រង៉ោលរបស់នាង ដោយសារតែនាងមានជំងឺទើបត្រូវបណ្ដាលអោយនាងសក់ត្រង៉ោលបែបនេះ ដោយការខឹងសម្បារខ្លាំងពេលឃើញគេលេងសើចនិងភរិយាបែបនេះ ស្រាប់តែលោកដើរសំដៅឡើងទៅលើឆាកទះកំផ្លៀងចំៗតែម្ដង ។
ដោយឡែកទៀតសោតក្រោយពេលធ្វើបែបនេះហើយនោះលោក Will Smith ក៏បានចេញមុខសុំទោសទៅកាន់មហាជនជាសាធារណៈបែបនេះថា “អំពើហិង្សានៅគ្រប់ទម្រង់ គឺវាគ្រោះថ្នាក់ និង គួរឱ្យអាប់ឱនជាទីបំផុត។ ទង្វើរបស់ខ្ញុំកាលពីយប់មិញនៅកម្មវិធីពានរង្វាន់ Academy Awards គឺជាទង្វើមួយដែលមិនអាចទទួលយកបាន និង មិនសមនឹងលើកលែងទោសសោះឡើយ។
ការនិយាយលេងសើចតែលើរូបខ្ញុំ គឺជាផ្នែកមួយនៃការងារតម្រូវ ប៉ុន្តែការលេងសើចលើស្ថានភាពសុខភាពរបស់ Jada គឺវាខ្លាំងក្លាណាស់សម្រាប់ខ្ញុំក្នុងការអត់ទ្រាំ រហូតត្រូវប្រតិកម្មដោយទង្វើតាមអារម្មណ៍បែបនេះ។ខ្ញុំសុំធ្វើការសុំទោសជាសាធារណៈចំពោះ Chris។ ខ្ញុំពិតជាធ្វើលើសមែន ហើយខ្ញុំក៏ទទួលស្គាល់កំហុសនេះដែរ។ ខ្ញុំពិតជាខ្មាសអៀនណាស់
ហើយទង្វើរបស់ខ្ញុំគឺមិនបង្ហាញពីភាពជាមនុស្សប្រុសដែលខ្ញុំចង់ធ្វើនោះឡើយ។ លើលោកនេះ គ្មានក្ដីស្រឡាញ់ និង សេចក្ដីល្អណា ដែលត្រូវយកហិង្សាមកបញ្ជាក់នោះឡើយ” ។ ក្រោយឡើងទះកំផ្លៀងលោក Chris Rock ដល់លើឆាក ពេលនេះលោក Will Smith ត្រូវបានក្រុមប្រឹក្សា Academy of Motion Picture Arts and Science ដែលរៀបចំពិធីប្រគល់រង្វាន់
បានធ្វើការប្រជុំនឹងធ្វើការពិភាក្សាគ្នាកាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីពិភាក្សាអំពីវិធានការវិន័យនៃក្រមសីលធម៌របស់ខ្លួន ដោយបានធ្វើការសម្រេចចិត្ដមិនឱ្យលោក Smith ចូលរួមទទួលពានរង្វាន់អូស្កាក្នុងរយះពេល ១០ ឆ្នាំឯណោះ ៕
Comments are closed, but trackbacks and pingbacks are open.