នៅសុខៗ ពិធីករ យឹម ណារ៉ា សម្រេចចិត្តសាងផ្នួស ព្រោះមូលហេតុមួយនេះ
ហ្វេសប៊ុក៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ គេបានឃើញលោក យឹម ណារ៉ា ដែលជាពិធីករដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈ បានធ្វើឲ្យមហាជនជាច្រើនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិសេសបណ្តាអ្នកគាំទ្រស្រលាញ់ចូលចិត្តរូបលោក មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញនៅលើបណ្តាញសង្គមរបស់ពិធីកររូបនេះបង្ហាញរូបភាពមួយសន្លឹក ដែលលោកបានសម្រេចផ្អាកពីវិស័យសិល្បៈមួយរយៈ ធ្វើការសាងផ្នួសហើយ ។
ជាមួយគ្នានេះផងដែរ បើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះតេជគុណ វិជ័យ សំណាង ចិត្តអ្នកសង្គ្រោះ បានឲ្យដឹងដែរថា ការសម្រេចចិត្តសាងផ្នូសរបស់ពិធីករប្រចាំស្ថានីយទូរទ្សន៍ PNN រូបនេះ គឺដើម្បីជាការបំពេញបុណ្យកុសល និងសេចក្តីស្ងប់សុខ ក្នុងផ្លូវព្រះពុទ្ធសាសនាមួយរយៈ ។
ទន្ទឹមនឹងនេះផងដែរ រូបភាពមួយសន្លឹកនៃការសាងផ្នួសរបស់ពិធីកររូបនេះបានផុសឡើងនោះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកសិល្បៈរួមអាជីពបាននាំគ្នាចូលរួមអនុមោទចំពោះការតាំងចិត្តជ្រះថ្លារបស់លោកផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.