បវរកញ្ញាចក្រវាល ២ ជំនាន់ គ្រងឈុតទេវតាឆ្នាំថ្មីនេះ ពិតជាស្រស់ស្អាតខ្លាំងគ្មានទាស់ភ្នែក
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២ ត្រូវថ្ងៃ ព្រហស្បតិ៍ ១៣ កើត ខែ ចេត្រ ឆ្នាំ ខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ដែលប្រជាជនខ្មែរជាច្រើនបាននាំគ្នាទៅលេងតាមទីស្រុកកំណើត និងតំបន់ទេសចរណ៍ជាច្រើនផងដែរ ។
ជាក់ស្ដែងផងដែរនោះបើគ្រឡែកមកមើលពីបវរកញ្ញាចក្រវាល ២ ជំនាន់គឺ ( ២០២០ និង ២០២១ ) កញ្ញា រ៉េត សារីតា និង កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើការគ្រងនូវឈុតជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង
លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ យ៉ាងស្រស់ស្អាត និងប្លែកភ្នែកខ្លាំងធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំងនិងសរសើរមិនដាច់ពីមាត់ឡើយ៕
Comments are closed, but trackbacks and pingbacks are open.