អីយ៉ា ចំថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភិន សុដាលីស ទម្លាយរូបភាប៉ុន្មានសន្លឹកនេះ ពិតជាសមសួន ស្រស់ស្អាតខ្លាំង
ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយតារាសម្តែង ភិន សុដាលីស ដែលជាតារាស្រីដែលមានប្រជាប្រិយភាពម្នាក់ក្នុងស្រុក ទោះបីជាមានកូនស្រីម្នាក់រួចហើយនោះ តារាស្រីរូបនេះ ហាក់ឃ្លាតឆ្ងាយពីវិស័យសម្តែង ដោយបច្ចុប្បន្ននេះ រូបនាងកំពុងតែប្រកបរបរកស៊ីតាមអនឡាញ កាក់កបផងដែរ ។
ទោះបីជាដកខ្លួនចេញពីការងារសិល្បៈយ៉ាងណាក្តី តែតារាស្រីរូបនេះ ក៏នៅមានជំនួញក្នុងដៃមិនតិចនោះទេ ហើយសុទ្ធដើរលេងសុទ្ធតែក្រៅប្រទេស ទិញផ្ទះថ្មី មិនចាញ់គេឯងប៉ុន្មានឡើយ មិនត្រឹមតែប៉ុណ្ណោះ ជីវិតស្នេហជាមួយនឹងដៃគូថ្មី ក៏ស្រស់បំព្រងខ្លាំងណាស់ណាដែរ ។
ចំណែកឯ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២២ គឺជាថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល គេក៏បានឃើញ តារាសម្តែងអ្នកនាង ភិន សុដាលីស បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ដែលតុបតែងខ្លួនបែបប្រពៃណីខ្មែរ មើលទៅពិតជាស្រស់ស្អាត សមសួនណាស់ ។
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.