ស៊ែរបន្តផង! បងប្រុសម្នាក់រើសបានដុំថង់ខ្មៅវិចខ្ចប់លុយក្នុងថង់នោះ មានលុយចំនួនពីរដុំ ដែលមានទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)
ហ្វេសប៖ កាលពីពេលថ្មីៗមកនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា «មករា ទីឃះ» បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងភ្ជាប់សារឲ្យបានដឹងទៀតថា៖
“ខ្ញុំបាទបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ 4 ត្រង់ម្តុំផ្លូវបំបែកជាបី (ត្រង់ចំណុចទិសដៅ ភ្នំពេញ កំពង់សោម បែកទៅស្រែអំបិលកោះកុង) ត្រង់ចំណុចផ្លូវបំបែកនេះ ខ្ញុំបាទរើសបានដុំថង់ខ្មៅវិចខ្ចប់លុយក្នុងថង់នោៈមានលុយចំនួនពីរដុំ” ។
ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបន្តឲ្យដឹងទៀតថា៖ “ក្នុងមួយដុំមានលុយចំនួន 5 លានរៀល ពីរដុំសរុបមានលុយ10លានរៀល សូមបងប្អូនដែលជាម្ចាស់លុយ អាចខលទាក់ទងតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំបាទបាន
ហើយខ្ញុំបាទរីករាយក្នុងការប្រគល់លុយគ្រប់ចំនួនជូនបងប្អូនវិញដោយមិនត្រូវការទាមទាប្រាក់រង្វាន់លើកទឹកចិត្តអ្វីទាំងអស់ នេៈជា លេ ខ ទូ រ ស័ព្ទរបស់ខ្ញំបាទ ( 010 53 44 57 ) សូមអរគុណ” ។
ក្រោយពីបានឃើញបែបនេះហើយ មហាជនជាច្រើនបានសម្តែង និងកោតសរសើរដល់ទឹកចិត្តបងប្រុសម្នាក់នោះជាច្រើនផងដែរ ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។
Comments are closed, but trackbacks and pingbacks are open.