អ៊ុយក្រែន ប្រកាសដាច់ខាត មិនប្រគល់ទឹកដីដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ីឡើយ

លោក​ប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky និយាយ​ថា លោក​នឹង​មិន​បោះបង់​ដែនដី​ភាគ​ខាង​កើត​ប្រទេស ដើម្បី​ដោះដូរ​ការ​បញ្ចប់​ជម្លោះ​ជាមួយ​នឹង​រុស្ស៊ី​នោះ​ឡើយ រួម​ទាំង​បញ្ជាក់​បន្ថែម​ថា អ៊ុយក្រែន គឺ​ត្រៀម​ខ្លួន​រួច​ស្រេច​សម្រាប់​ការ​ធ្វើ​សង្គ្រាម​នៅ​តំបន់ Donbass។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន CNN កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បាន​និយាយ​ថា ៖ «វា​គឺ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យើង ដែល​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ពួកគេ​មក​គ្រប់គ្រង​ និង ឈរ​ជើង​លើ​កន្លែង​យើង​បាន ព្រោះ​ថា​ការ​ប្រយុទ្ធ​មួយ​នេះ អាច​ប៉ះពាល់​ដំណើរ​នៃ​សង្គ្រាម​ទាំង​មូល»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ប្រធានាធិបតី Zelensky បាន​បន្ថែម​ទៀត​ថា គ្មាន​ការ​ធានា​ណា​មួយ​ថា កងទ័ព​រុស្ស៊ី​នឹង​មិន​ព្យាយាម​កាន់កាប់​ទីក្រុង គៀវ ម្ដង​ទៀត​នោះ​ទេ ប្រសិន​បើ​ពួកគេគ្រប់គ្រង​តំបន់ Donbass បាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ លោក​ប្រធានាធិបតី​អ៊ុយក្រែន ក៏​បាន​ដាក់​ការ​ព្រមាន​ពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​សម្រាប់​សង្គ្រាម ហើយ​លោក​ក៏​បាន​ធ្វើ​ការ​​អំពាវនាវ​សុំ​ជំនួយ​កងទ័ព ដើម្បី​ទប់ទល់​នឹង​រុស្ស៊ី​នៅ​តំបន់​ភាគ​ខាង​កើត និង ខាង​ត្បូង​ប្រទេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឱ្យ​ដឹង​ថា ប្រទេស​រុស្ស៊ី និង អ៊ុយក្រែន បាន​ឆ្លង​កាត់​ការ​ចរចា​សន្តិភាព​ជា​ច្រើន​លើក​ហើយ​ដែរ ទាំង​ការ​ចរចា​ទល់​មុខ​គ្នា និង តាម​ទម្រង់​អនឡាញ​នានា ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​លើ​បទ​ឈប់​បាញ់​នោះ​ឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.