សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំផ្គរ រ.ន្ទះ ខ្យល់កន្រ្តាក់ កា.ចៗ ណាស់
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមេសា ឆ្នាំ២០២២
ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ (ប៉ាស៊ីហ្វិក) និងកម្រិតសម្ពាធទាបខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាព
អប្បបរមា មានពី ២៤-២៦ °C
សីតុណ្ហភាពអតិបរមា មានពី៣៤-៣៦ °C
អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែកកន្លែង ខ្លះក៏អាចមានភ្លៀងច្រើនជាបង្គួរផងដែរ។
២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយអន្លើ លាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំ ផ្គរ រ.ន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះខេត្តកោះកុង អាចទទួលនូវបរិមាណទឹកភ្លៀងច្រើនជាងគេ។
សូមជម្រាបថា ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ៕
Comments are closed, but trackbacks and pingbacks are open.