សា-ហា-វណាស់!! ដ-ក-កាំ-ភ្លើ–ង-បា–ញ់-អ្នករត់កង់បី ព្រោះតែទារលុយថែម

ខ្មា-ន់កាំ-ភ្លើ-ង ជា​ជនជាតិ​បរទេស​ម្នាក់ បាន​ដ-ក-​កាំភ្លើ-ង -បា-ញ់-ប្រ-ហា-រ ១​គ្រា-ប់ ទៅលើ​អ្នករត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ សំណាងល្អ​មិនត្រូវ បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច ចុះ​ឃា-ត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី ចំនួន ៤ នាក់ ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅ​ចំណុច​មុខ​ហ្គា​រ៉ា​ស់​រថយន្ត​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ ២៨៣ ស្ថិតក្នុង សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ការរៀបរាប់​ពី ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ រូបគេ បាន​ដឹក​ភ្ញៀវ​ប្រុស​ស្រី ចំនួន ៣ នាក់ ចេញពី​កន្លែងកើតហេតុ ខាងលើ ដោយ​ភ្ញៀវ​បាន​ប្រាប់ថា ដឹក​ទៅ​ផ្សារ​អូរឫស្សី រួច​ក៏​ដឹក​បន្តទៅ​ផ្សារ​ដេប៉ូ ហើយ​បាន​ទៅ​ម្ដុំ​ក្រាំងធ្នង់ បន្តទៀត ដោយបាន​ប្រាប់​ភ្ញៀវ​ថា តម្លៃ ៦ ម៉ឺន​រៀល ដឹក​ទៅ និង​មក ហើយ​ចាំ​យូរ។

លុះ​ដឹក​ភ្ញៀវ​មកដល់​ចំណុចកើតហេតុ​វិញ ភ្ញៀវ​ឲ្យ​តែ ៤ ម៉ឺន​រៀល តែ​អ្នករត់​ម៉ូតូ​កង់​បី​សុំ​ថែម​២​ម៉ឺន​រៀល​ទៀត ដោយ​ប្រាប់​ភ្ញៀវ​ថា ដឹក​ទៅ​ច្រើន​កន្លែង និង​ចាំ​យូរ តែ​ភ្ញៀវ​មិន​ព្រម ឱ្យតែ ៤ ម៉ឺន​រៀល​ប៉ុណ្ណោះ ស្រាប់តែ​លេចមុខ​បុរសជនជាតិ​បរទេស​ម្នាក់ បាន​ស្រែកប្រាប់​ភ្ញៀវ ដែលជា​បក្ខពួក​របស់​ខ្លួន ឲ្យ​ឡើង​ជិះ​រថយន្ត​តូយ៉ូតា ហាយ​ឡិន​ឌ័​រ មួយគ្រឿង មិន​ចាំ​ស្លាក​លេខ ដោយ​ប្រាប់​បក្ខពួក​ខ្លួន​ថា មិនចាំបាច់​ឱ្យ​លុយ ថែមទៀត​ទេ ឲ្យ​តែ ៤ ម៉ឺន​រៀល​នឹង​បាន​ហើយ។

តែ​អ្នករត់ ម៉ូតូ​កង់​បី​ឥណ្ឌា មិន​សុខចិត្ត ក៏​មានការ​ទាស់សម្តី​គ្នា បន្តិចបន្តួច ស្រាប់តែ​បុរសជនជាតិ​បរទេស បម្រុង​បើករថយន្ត ដេ-ញ​បុ-ក និង​បង្ក​-ហិ-ង្សា- ធ្វើ​ឲ្យ​បុរស​ជា​អ្នករត់​ម៉ូតូ​កង់​បី បាន​បើក​កង់​បី ចេញពី​កន្លែងកើតហេតុ រួច​ក៏បាន ហៅ​គ្នា មក​កន្លែងកើតហេតុ​វិញ ស្រាប់តែ​បុរសជនជាតិ​បរទេសរូបនោះ បាន​ដ-ក​កាំ-ភ្លើ-ង បា-ញ់ប្រ-ហា-រ ទៅលើ​អ្នករត់​កង់​បី មួយ​គ្រា-ប់ តែ​សំណាងល្អ មិនត្រូវ។

ក្រោយមកបុរសជនជាតិ​បរទេស ក៏​ផ្លោះ​របង​ចូលទៅ​ហ្គា​រ៉ា​ស​រថយន្ត​នោះ បាត់ ដោយ​បន្សល់ទុក នូវ​ស្រោម​កាំ-ភ្លើ-ង នៅនឹងកន្លែង​កើតហេតុ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​កម្លាំង​សមត្ថកិច្ច ខណ្ឌទួលគោក ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ ខ្មែរ​ម្នាក់ យកទៅ​សួរនាំ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ជនជាតិ​បរទេស ចំនួន ៣ នាក់ បន្ថែមទៀត ជា​បន្តបន្ទាប់ រួច​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​បឹងកក់​ទី​១ ដើម្បី​សួរនាំ និង​ចាត់ការ ទៅតាម​នីតិវិធី​ច្បា-ប់​៕

Comments are closed, but trackbacks and pingbacks are open.