កូនស្រី ស្អាតណាស់ ! នៅសុខៗ ម្ចាស់បទ “គ្រប់យ៉ាងដើម្បីអូន” បង្ហោះរូបប៉ុន្មានសន្លឹកនេះចេញមក រួចផ្តាំទៅ កូនស្រី ទំាងរំជួលអារម្មណ៍ថា “ឪ ចូលនិវត្តន៍ហើយ ប្រហែលជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែ ក៏ដូចជា អ្នកស្នេហាវិស័យចម្រៀង ច្បាស់ជាស្គាល់ជាក់ជាមិនខាន លោក សាពូន មីដាដា ហើយមានបទជាច្រើនរបស់លោក នៅតែទទួលបានការគាំទ្រ និងឮគេចាក់ស្តាប់កម្សាន្តជាហូរហែមិនដែលដាច់ឡើយ មានដូចជាបទ ដើម្បីអ្វីទៅអូន,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាប់បាក់ឌុបចប់ស្នេហ៍, គ្រប់យ៉ាងដើម្បីអូន, និយមន័យស្នេហ៍, ត្រូវកាត់ចិត្តដើម្បីអនាគតអូន, អរគុណដែលអូនក្បត់បង, ប្តូរសាលាប្តូរចិត្ត, អស់ស្នេហ៍តែមិនចង់បាត់បង់អូន, ភក្តីស្នេហ៍ពេញបេះដូង, ពុកអើយ ម៉ែអើយ, បុរសម្នាក់ដែលគិតដល់អូន។ ព្រមទំាងនៅមានបទពីរោះៗជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមួយរយៈចុងក្រោយនេះ គេឃើញ ទំនាក់ទំនង រវាងលោក និងភរិយា គឺ អ្នកនាង សឿ​ សុធារ៉ា​ ហាក់មានភាពរកាំរកូស យ៉ាងខ្លាំង រហូតដល់ថ្នាក់ ធ្វើឲ្យ លោក បានបង្ហោះសារប្លែកមួយ ដោយផ្តាំទៅកូនស្រី សំណព្វចិត្តថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូត នៅឯពុទ្ធគាយា (កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេស ឥណ្ឌា នេប៉ាល់ ) ឯណោះ កូនស្រីត្រូវបន្តវេន បម្រើសិល្បះ ទី7 របស់ជាតិយើងណាកូនមាសឪពុក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ គ្រប់គ្នាភ្ញាក់ព្រឺត រួចចូល comment ទៅកាន់លោក មីដាដា ថា ៖ អ្វីៗអាចចាប់ផ្ដើមសារជាថ្មីបានតើដា, កូនស្រីស្រស់ស្អាត ដូចម៉ាក់ណាស់, គ្រាន់តែឃើញរូបគាត់ នឹកដល់បទចម្រៀង ពីរោះរបស់គាត់ និងពេលវេលាពីអតីតកាល, ស្អាតណាស់ក្មួយ, ពេញចិត្តចម្រៀង របស់បងប្រុសណាស់, ស្ដាយបង និពន្ធបទថ្មីទៀតមកបង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Comments are closed, but trackbacks and pingbacks are open.