ពិតជាប្រសើរណាស់!! នៅភ្នំពេញ គ្រូពេទ្យចុះចាក់វ៉ាក់សាំងកូ.វី.ដ-១៩ តាមផ្សារ និង ផ្ទះជួល ដល់ចុងខែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាពេលថ្មីៗនេះ ក្រុមគ្រូពេទ្យប្រចាំការិយាល័យស្រុកប្រតិបត្តិមេគង្គ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តយុទ្ធនាការ ចុះផ្តល់វ៉ាក់សាំងបង្ការជំងឺកូ.វី.ដ-១៩ នៅតាមទីផ្សារ និង ផ្ទះជួល ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុទ្ធនាការ ចុះផ្តល់វ៉ាក់សាំងបង្ការជំងឺកូ.វី.ដ-១៩ ដល់ទីតាំងនេះ ធ្វើឡើងចាប់ពីដូសមូលដ្ឋាន ដូសជំរុញទី ៣ និង ដូសជំរុញទី ៤ ចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គួរឱ្យដឹងផងដែរថា នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំឭកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូ.វី.ដ-១៩ ដូសជំរុញ ឬ ដូសទី ៣ និង ដូសទី ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.