មិនចាំទេ!! បងប្រុសម្នាក់ ដែលជា Admin នាយ ប្រុញ ដាច់ចិត្តទំលាយរឿងនេះចេញមក(មានវីដេអូ)

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងផ្ទុះកក្រើកមួយពេលដឹងថា នាយ ប្រុញ បានចាកចេញពីផ្ទះសម្បែង ឃ្លាតឆ្ងាយពីឪពុកម្តាយ ពីស្រុកកំណើត នៅឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅថតឲ្យគេ នៅឯភ្នំពេញ ប្រហែលជា 8 ខែ តែគ្មានសល់លុយទាល់តែសោះ។

នាយ ប្រុញ បានធ្វើការ live ជាមួយ នាយ កណ្តុរ ដោយបញ្ជាក់ច្បាស់ៗថា “8 ខែហ្នឹងសល់លុយ ១០០ ខ្មែរ នៅក្នុងហោប៉ៅ, ឡានដែលឧកញ៉ា សម្បត្តិ ឲ្យ គឺចែកគ្នាជា៣ ចំណែក ទីមួយ ម្ចាស់សារព័ត៌មាន ទី២ Admin ទី៣ ខ្ញុំ, ខ្ញុំសុំដកខ្លួន អត់រញ៉េរញ៉ៃ (អត់យកឡានទេ), បើលោកជំទាវ និងលោកឧកញ៉ា (សម្បត្តិ) គាត់ឲ្យលុយខ្ញុំម្តង 50$ 100$ ឲ្យផ្ទាល់”។

មួយវិញទៀត បើតាម នាយ កណ្តុរ ក៏បានប្រាប់បន្ថែមនៅក្នុងការ live ថា “ឧកញ៉ា សម្បត្តិ អត់មានខុសទេ លុយប្រាក់ខែ ដែលនាយប្រុញ បើក ក៏មិនបានបើក ពីឧកញ៉ាដែរ កុំច្រឡំឲ្យសោះ តិចបងប្អូនយើងចោទលើ ឧកញ៉ា ណា ខ្ញុំនិយាយហើយ និយាយទៀត កុំចោទទៅលើគាត់ គាត់គឺជា អ្នកផ្តល់ថវិកាដល់នាយប្រុញ គាត់អត់មានពាក់ព័ន្ធអីទេ ប៉ុន្តែរឿងដែលសំខាន់គឺ ថ្នាក់កណ្តាល អ្នកចែក អ្នករៀបចំ ជីវិតរបស់គាត់ តើឲ្យជីវិតគាត់ឡើងទៅដល់ណា ទៅដល់ណី គឺលើអ្នកដែលរៀបចំ…”។

ដើម្បីកុំឲ្យមហាជន មានការយល់ច្រឡំ នាថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ នេះ គេឃើញ អ្នកដឹកនាំ ឬហៅថា Admin នាយ ប្រុញ ចេញមុខ និយាយពីដំណើររឿងដែលគ្រប់គ្នាចង់ដឹង ពី នាយ ប្រុញ ហើយ ដោយលោក បានបញ្ជាក់ច្បាស់ៗថា

“ខ្ញុំបាទសុខកាន ដែលជា Admin ប្អូនប្រុញ, រវាងគាត់ (ប្រុញ) និងខ្ញុំ គឺជាអ្នកធ្វើការស៊ីប្រាក់ខែគេដូចគ្នា មានន័យថាខ្ញុំធ្វើការ ស៊ីប្រាក់ខែពីលោកឧកញ៉ា សម្បត្តិ និងប្រុញ ធ្វើការស៊ីប្រាក់ខែពីលោក ឧកញ៉ា សម្បត្តិដូចគ្នា”។

លោកបន្ត ថា “ដើមឡើយ ដំបូង ប្អូនប្រុញគាត់ល្បីចេញពីស្រុកស្រែ​ ក្នុងព្រៃមក ដែលមានការ រៀបចំដឹកនាំ ផ្ចុងផ្ដើម ធ្វើម៉េចឲ្យគាត់ល្បី ដោយសារតែខ្ញុំ និងប្អូនប្រុញ សុទ្ធតែជាក្មេងស្រុកស្រែ ដែលជាអ្នកអត់ទ្រព្យធន ដូចគ្នា អ្នកកម្សត់តោកយ៉ាក ដូចគ្នា ខ្ញុំអត់មានអីទេ មានតែគំនិត ហើយក៏ចាប់ផ្តើមនាំគាត់ថត ខ្ញុំនាំគ្នាថត​ធ្វើយ៉ាងណា ដើម្បីរកកម្រៃ ចំណូល មកផ្គត់ផ្គង់គ្រួសារ ចិញ្ចឹមជីវិត រៀងៗខ្លួន ក៏ល្បី កាលនោះយើងរកលុយតាម YouTube ប៉ុន្តែវាដូចជាអកុសល នៅពេលដែលប្រុញចាប់ផ្តើមល្បីបានត្រឹមតែ 10 ថ្ងៃ YouTube បិទ ដក Ads អស់ អត់រកលុយបាន នៅសៀមរាប ក៏អត់មានស្ពតទេ យូរៗបាន១ ស្ពតខ្លះតម្លៃ១០០ ដុល្លារ ខ្លះ ៣០ ដុល្លារ…”។

លោកបន្ថែមថា “បន្ទាប់ពីខែ 9 ប្រុញ ចាប់ផ្តើមកូរ ចាប់ផ្តើមក្រឡុក មានន័យថាមនុស្សគាត់ចាប់ផ្តើមស្គាល់ភ្លើងពណ៌នៅភ្នំពេញ អ៊ីចឹងគាត់ក៏ចាប់ផ្តើមកូរ ចាប់ផ្តើមក្រឡុក ដើរលេងអត់ចូលផ្ទះ និយាយគ្នាអត់ស្តាប់ គាត់ចង់ធ្វើអីតាមអំពើចិត្ត ជូនកាលក៏គាត់ដើរបាត់ពីផ្ទះអ៊ីចឹងទៅ បន្ទាប់ពីដើរបាត់ហ្នឹងហើយ…”។

Comments are closed, but trackbacks and pingbacks are open.