សោកស្ដាយណាស់! បុរសជាប្តី បង្ហោះសាររៀបរាប់ពីទុក្ខសោក ក្រោយរៀបការមិនទាន់បាន ១ ឆ្នាំផង (១០ ខែ ៦ ថ្ងៃ) បែរជាត្រូវបាត់បង់មនុស្សជាទីស្រលាញ់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងនូវក្តីសោកស្តាយយ៉ាងខ្លាំង ក្រោយបានឃើញសាររៀបរាប់ពីក្តីទុក្ខសោករបស់បុរសម្នាក់ ដែលបានបាត់បង់ភរិយាជាទីស្រលាញ់ ខណៈនាងបានសម្រាលកូនមុនថ្ងៃកំណត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយរឿងរ៉ាវខាងលើនេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកបុរសដែលជាស្វាមី បាននិយាយរៀបប្រាប់ថា៖ “បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំឱ្យវិលទៅរកកាលពី ៥ ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រ្គោះជីវិតអូន ណាប្រពន្ធសម្លាញ់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលត្រឹមតែ ៣ យប់សោះ បែរជាអាចធ្វើឱ្យអូន ចាកចេញទៅពីបង និងគ្រួសារដោយមិននឹកស្មាន ។ អូនអើយកូនយើង មានសុខសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែ អូនតែងចង់ឃើញមុខកូន អូនស្រលាញ់កូនណាស់ អូនទិញសម្ភារៈគ្រប់យ៉ាងទុក តាំងពី ៥-៦ ខែ ត្រៀមសម្រាប់កូន” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាប្តី បានបន្តនិយាយរៀបរាប់ទាំងទុក្ខសោកទៀតថា៖ “ថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែរជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ ប៉ុន្តែគាត់រឹងមាំ ហើយគួរឱ្យស្រលាញ់ណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អូនជាជាស្រ្តីម្នាក់ដែលឆ្លាតហើយពូកែ ចូលចិត្តអាណិត និងជួយអ្នកដ៏ទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រលាញ់ស្វាមីបំផុត ។ ពេលបងចេញទៅធ្វើការ គឺសុំឱបបន្តិចសិន ពេលមកពីធ្វើការវិញ ក៏សុំឱបបន្តិចដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
អូនតែងចង់ឱ្យប្រើរបស់ណាដែលល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយ ថាពេលកូនរបស់យើងអាយុ ៦ ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះ អូនបានក្បត់សន្យាជាមួយបងហើយ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បុរសជាប្តី ក៏បាននិយាយរៀបរាប់ទាំងរំជួលចិត្តទៀតថា៖ “អូនបានប្រាប់បងថា ក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែលអូនស្រលាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែរជាត្រូវបាត់បង់មនុស្សដែលស្រលាញ់បងបំផុតដោយមិននឹកស្មានទៅវិញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ពួកយើងរៀបការមិនទាន់បាន ១ ឆ្នាំផង (១០ ខែ ៦ ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។ ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូគេដ៏ទៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
រឿងដែលកើតឡើង បងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងមិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និងគ្រួសារយើងឱ្យបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយបងចង់ប្រាប់ថា បងក៏ស្រលាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រលាញ់ដែលអូនបានផ្តល់ឱ្យបង បងនឹងរក្សាវាទុកជារៀងរហូត។ ពីបង ស្វាមីសម្លាញ់របស់អូន” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.