សម្ដេចអនុញ្ញាតឱ្យរោងកុន និង កន្លែងប្រកួតបាល់ទាត់ អាចឱ្យអ្នកចូលទស្សនាបាន​ ១០០ %

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាទបូកសរុបការងារ​ ឆ្នាំសិក្សា ២០២០-២០២១ និង លើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈពិធីបិទសន្និបាទបូកសរុបការងារនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសអនុញ្ញាតឱ្យរោងភាពយន្ត និង កន្លែងប្រកួតបាល់ទាត់ អាចឱ្យអ្នកចូលទស្សនាបាន ១០០ %។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង សម្ដេចបានបញ្ជាក់ថា ៖ «ម្សិលមិញលោកជំទាវ ភឿង សកុណា ក៏បានធ្វើលិខិតទៅស្នើសុំខ្ញុំថា សុំឱ្យរោងភាពយន្តមួយៗ គឺទទួលមនុស្សពេញ ១០០ % អូខេអត់អីទេ! ធ្វើទៅ នាំគ្នាធ្វើ។ ប៉ុន្តែក្នុងករណីយើងរកឃើញថា ក្នុងស្ថានភាពនោះវាមិនល្អ យើងក៏ចល័តភ្លាមទៅ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្ដេចបានបញ្ជាក់បន្ថែមថា​ ៖ «ឯកឧត្តម សៅ សុខា ក៏បានស្នើទៅខ្ញុំអំពីបាល់ទាត់ ថាសុំឱ្យដាក់កន្លែង ១០០ % ខ្ញុំថាដាក់ទៅ។ បើយើងមិនហ៊ានលោតទឹក ធ្វើម៉េចនឹងចេះហែលទឹក បើយើងមិនហ៊ានពាក់ម៉ាស់ ធ្វើម៉េចយើងដឹងថា វ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាពអាចទប់ស្កាត់ជំនួសម៉ាស់ បាន ឬ អត់។ ប៉ុន្តែទៅលើបញ្ហានេះ ខ្ញុំគួរតែអំពាវនាវបន្ថែមជូនប្រជាពលរដ្ឋរបស់យើង ជាមួយនឹងការបន្តទទួលយកនូវវ៉ាក់សាំងដូសជំរុញ ជាពិសេសដូសទី ៣ ដែលនៅសល់ជាង ៦ លាននាក់ ដែលមិនទាន់ទទួលយកដូសទី ៣»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.