សុំគាំងនិយាយលែងចេញ! មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ផឹ ក ស្រ វឹ ង បើករថយន្តទំនើបលែងត្រង់ផ្លូវ ព្រលះរបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលម៉ត់
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈនៅមុននេះបន្តិចមានករណីនាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់
បានបើកឡានទំនើបចេញមកពី ផឹ ក ស៊ីវិញ ស្រ វឹ ង ទោរទន់ដើរសឹងមិនរួច ហើយក៏បានបេីករថយន្តឡង់គ្រីស័ររបស់ខ្លួនដែលមាន ពាក់ស្លាកលេខ កម្ពុជា 3456 .MSK
រេចង្កូតជ្រុលទៅបុកនិងរបងរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាត ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ត្រូវចំនុចផ្លូវ១៨៣ កែងផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានជាបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះខាងលើមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានការខូចខាតរថយន្តតែប៉ុណ្ណោះ។
Comments are closed, but trackbacks and pingbacks are open.