សោកស្ដាយណាស់! តារាជើងចាស់ហុងកុង Kenneth Tsang ប្រទះឃើញស្លា.ប់ក្នុងបន្ទប់សណ្ឋាគារមួយកន្លែង

បរទេស៖ តារាសម្តែងជើងចាស់ហុងកុង Kenneth Tsang បានទទួលមរណភាពហើយ ក្នុងវ័យ ៨៦ ឆ្នាំ ។ តារាសម្តែងរូបនេះ ត្រូវបានប្រទះឃើញស្លា.ប់ក្នុងបន្ទប់ចត្តាឡីស័កខ្លួនក្នុងសណ្ឋាគារមួយកន្លែងនៅហុងកុង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះមូលហេតុនៃការស្លាប់ភ្លាមៗរបស់លោក គឺនៅមិនទាន់អាចបញ្ជាក់បាននៅលើយនោះទេ តែចំពោះការធ្វើតេស្តកូវីដ-១៩ របស់លោក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គឺទទួលបានលទ្ធផលអរវិជ្ជមាន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះ បើយោងតាមរយៈសារព័ត៌មាន South China Morning Post បានឲ្យដឹងដែរថា តារាសម្តែង Kenneth បានវិលត្រឡប់ពីសិង្ហបុរី មកហុងកុងវិញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២ ហើយត្រូវធ្វើចត្តាឡីស័កខ្លួនរយៈពេលមួយសប្តាហ៍នៅក្នុងសណ្ឋាគារ Tsim Sha Tsui ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារព័ត៌មានខាងលើនេះ បានបន្តទៀតថា នៅថ្ងៃទី ២៧ ខែមេសា បុគ្គលិកសុខាភិបាលម្នាក់ បានទៅធ្វើការពិនិត្យតារាជើងចាស់រូបនេះ នៅវេលាម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ប៉ុន្តែទៅដល់ហៅលោកមិនមានការឆ្លើយតប ។ ក្រោយមកក៏បានហៅបុគ្គលិកសណ្ឋាគារឱ្យមកបើកទ្វារ ហើយក៏ប្រទះឃើញលោកដេកស្ដូកស្ដឹងនៅខាងក្នុង ដោយក្រោយមកក៏ប្រកាសថាស្លា.ប់នៅនឹងកន្លែងតែម្ដង៕

Comments are closed, but trackbacks and pingbacks are open.