DJ Soda ត្រូវបានគេបណ្តេញចេញពីយន្តហោះនៅអាមេរិក ដោយសារស្លៀកខោមានអក្សរបែបនេះ
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន Sanook បានអោយដឹងថា Dj Soda រឺ កញ្ញា wang Sohee ដែលជា Dj ស្រីដ៏ល្បីមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បានផុសរៀបរាប់នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីរូបនាងត្រូវបានសមត្ថកិច្ចនាំនាងចុះពីលើយន្តហោះ ព្រោះតែការរៀបចំខ្លួនមិនសមរម្យ ព្រមទាំងមានការបញ្ជាអោយនាងដូរខោចេញ ដោយសារតែខោនោះមានសរសេរពាក្យថា “F.u.c.k you”។
Dj Soda បានរៀបរាប់បន្តទៀតថា កន្លងមកនាងបានធ្លាប់ស្លៀកខោមួយនេះចេញប្រគុំតន្ត្រី Concert រាល់ដងនៅសហរដ្ឋអាមេរិច ចំណែកក្រុមហ៊ុនអាកាសចរណ៍ក៏មិនមានប្រតិកម្មអ្វី នៅពេលដែលនាងដើរទៅ Check in និងអង្គុយលើយន្តហោះហើយ។ ប៉ុន្តែថ្មីៗនេះខណៈពេលដែលនាងកំពុងអង្គុយផឹកភេសជ្ជៈនៅលើយន្តហោះ American Airline ស្រាប់តែសមត្ថកិច្ចដើរមកប្រាប់ខ្ញុំអោយនាំយកកាបូបចេញទៅក្រៅដោយមិនបានប្រាប់អំពីមូលហេតុ។
លុះក្រោយពីនាងបានចុះពីលើយន្តហោះហើយទើបសមត្ថកិច្ចបានប្រាប់ខ្ញុំថា «ខ្ញុំស្លៀកខោមិនសមរម្យព្រមទាំងធ្វើអោយមិត្តរួមដំណើរមិនសប្បាយចិត្ត» ចុងក្រោយខ្ញុំត្រូវស្លៀកខោមួយនេះបញ្រ្ចាសវិញគឺមានន័យថា ស្លៀកខោដដែលដោយត្រឡប់ផ្នែកអក្សរចូលក្នុងវិញ ទើបសមត្ថកិច្ចព្រមអោយខ្ញុំឡើងយន្តហោះបាន។ ចំពោះហេតុការណ៍នេះបានធ្វើអោយជើងហោះហើររបស់ខ្ញុំបានពន្យាអស់រយៈពេល១ម៉ោង ហើយក៏បានធ្វើអោយប៉ះពាល់ដល់មិត្តរួមដំណើររបស់ខ្ញុំត្រូវរងផលប៉ះពាល់ទៅជាមួយផងដែរ។ ជាចុងក្រោយDj Soda បានប្រកាសថា ខ្ញុំស្បថថាឈប់ជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ American Airlines ទៀតឡើយ ហើយនាងក៏សង្ឃឹមថានឹងមិនមាននរណាត្រូវជួបហេតុការណ៍ដ៏អាម៉ាស់នេះទៀតឡើយ៕
Comments are closed, but trackbacks and pingbacks are open.