មិនសរសើរមិនបាន! ត្រឹមវ័យ ១៣ឆ្នាំ អាចរកលុយទិញផ្ទះ និងចិញ្ចឹមឪពុកម្ដាយឱ្យរស់នៅយ៉ាងស្រួល

ថៃ៖ តាមប្រភពព័ត៌មានរបស់ Khaosod ដែលចុះកាលពីថ្ងៃទី ២៧ មេសា ២០២២ បានអោយដឹងថា ក្មេងប្រុសម្នាក់ ឈ្មោះ Natti វ័យ ១៦ឆ្នាំ ស្រឡាញ់ការផាត់មុខតាំងពីក្មេង រហូតអាយុជាង ១០ឆ្នាំ ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីតាមបណ្តាញសង្គមអនឡាញពីការផុសវីដេអូបង្រៀនផាត់មុខ។ ដោយសារតែក្រុមគ្រួសារឪពុកម្តាយមានជីវភាពក្រីក្រ ទើបធ្វើអោយប្អូនចង់រកលុយចិញ្ចឹមឪពុកម្តាយ។ ជាមួយគ្នានេះព្រោះតែការស្រឡាញ់ព្រមជាមួយនឹងទេពកោសល្យដែលមានតាំងពីកំណើត បូក

ជាមួយនឹងការឧស្សាហ៍ព្យាយាមបានផ្លាស់ប្តូរជីវិតពីក្មេងប្រុសមាឌល្អិត ឱ្យទទួលបានការងារជារឿយៗរហូតអាចចិញ្ចឹមឪពុកម្តាយបានតាមការតាំងចិត្ត។

ប្អូន Natti បានរៀបរាប់ថា៖ « លុយដំបូងដែលបានពីការឡាយអោយគេចំនួន ៣ម៉ោង បាន ៥០០បាត រឺជិត ២០ដុល្លារ Natti បានយកទៅអោយអ្នកម្តាយទាំងអស់ លុះក្រោយមកទៀត ក៏បានចំនួន ១០,០០០បាត រឺជាង៣០០ដុល្លារ ពីការថតរូប

ពេលនោះដែរ Natti សប្បាយចិត្តត្រេកអរយ៉ាងខ្លាំង ដោយរយៈពេលត្រឹមតែ ២ខែប៉ុណ្ណោះ Natti បានកាន់លុយមុឺនដុល្លារក្នុងដៃ។ ការរកប្រាក់បានយ៉ាងច្រើននេះ និងក្នុងរយៈពេលខ្លីបែបនេះ ដោយសារតែខ្ញុំចូលចិត្តការរាំ និងចូលចិត្តច្រៀងដែរ បានជាទទួលបានការនិយមចូលចិត្តមើលការឡាយ ល្បីដល់ក្រៅប្រទេសដូចជា ប្រទេសជប៉ុននាំយកខ្សែជីវិតប្អូនទៅសរសេរ ហើយបានទៅដើរម៉ូដនៅស្រុកចិន បានទៅដើរម៉ូដនៅឡាវក្នុងកម្មវិធី Supermodel»។

បច្ចុប្បន្ន Natti បានផ្លាស់ប្តូរខ្លួនឯងមកជា សក់វែងផាត់មុខតែងស្រីពេញលក្ខណៈ ហើយបានពោលជាចុងក្រោយថា៖ “ការតាំងចិត្តរបស់ប្អូនជោគជ័យ ១កម្រិតហើយ គឺបានទិញផ្ទះជូនឪពុកម្តាយចំនួន ១ខ្នង ទិញក្របីជូនឪពុក ៤០ក្បាល ទិញឡានជូនឪពុក ២គ្រឿង ម្តាយ ១គ្រឿង និងទិញផ្ទះអោយខ្លួនឯង ១ខ្នង ព្រមជាមួយនិងការត្រៀមលក្ខណៈបន្តការសិក្សានៅមហាវិទ្យាល័យផងដែរ”៕

Comments are closed, but trackbacks and pingbacks are open.