សម្តែងសមដល់ហើយ! ស.ម្លា.ប់គូស្នេហ៍ ខ្លួនឯងហើយ បែរជាផុសាររំលែកទុក្ខយ៉ាងក្រៀមក្រំឡើងហំ បន្លំភ្នែកគេឯង

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នៅវេលាម៉ោង ០៤ និង ០០ នាទី កន្លងទៅនេះ មានក.រ.ណីឃា.ត.ក.ម្ម.មួយកើតឡើង នៅចំណុចក្នុងបន្ទប់ជួលលេខ ៥ បេ ផ្លូវបេតុង ក្រុម ៥ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយជនល្មើ.ស.មិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពស.ម្លា.ប់ជនរ.ង.គ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ ២១ ឆ្នាំ ស្នាក់នៅកន្លែង កើតហេតុ រួចធ្វើសកម្មភាពគេចខ្លួនបាត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយហេតុការណ៍នេះបាននេះកើតឡើង កងកម្លាំងជំនាញបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងធ្វើការឃា.ត់ខ្លួនជនស.ង្ស័.យឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាខ្មែរ នៅចំណុចភូមិសែនរុងរឿង ១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះរឿងរ៉ាវនេះ ជនស.ង្ស័.យបានសារភាពថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ខ្លួនពិតជាធ្វើសកម្មភាពស.ម្លា.ប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេ.ទ.ទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះ មានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឲ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយយកខ្សែភ្លើ.ងរឹ.ងកស.ម្លា.ប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនស.ង្ស័.យខាងលើនេះ បានបន្តទៀតថា ក្រោយពីធ្វើសកម្មភាពស.ម្លា.ប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និង ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃា.ត់ខ្លួនតែម្តង ។ បច្ចុប្បន្នជនស.ង្ស័.យ និង វត្ថុតាង បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ អ្វីដែលកាន់តែធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺក្រោយពេលស.ម្លា.ប់រួច ជនស.ង្ស័.យបែរជាបង្ហោះសាររំលែកទុក្ខយ៉ាងសោកសៅទៅវិញ ដោយនិយាយរៀបរាប់បែបនេះថា៖ “ហេតុអ្វីបានជាអ្នកមិនគោរពពាក្យសន្យារបស់អ្នកបែបនេះ អ្នកសន្យាជាមួយខ្ញុំថា នឹងខំរកលុយជាមួយគ្នាទិញផ្ទះ ទិញឡាន ហើយនឹងរស់នៅឱ្យមានសុភមង្គល ឱ្យអ្នកមើលងាយយើងបានដឹង តែពេលនេះ ហេតុអ្វីអ្នកមិនគោរពពាក្យសន្យាបាត់នេះ ។ បងសុំឱ្យអូនទៅកាន់សុគតិភពចុះ ។ បងស្រឡាញ់អូន” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Comments are closed, but trackbacks and pingbacks are open.