ទប់លែងជាប់ អតីតភរិយាថា គ្មាន.អីសូម្បីឡាន admin ជីងចក់ ក៏ បោះសម្តីចុកៗវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា admin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះម្នាក់ ទើបនឹងរៀបការ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹង នារីអតីតបេក្ខភាពតារាម៉ូដែល រូបសម្រស់ស្អាតមិនចាញ់តារា ហើយជាអ្នកមានស្តុកស្តម្ភទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយរៀបការបានតែ ៥ខែសោះ អ្នកទាំងពីរក៏ដើរដល់ផ្លូវបែកបាក់ ជាក់ស្តែងបន្ទាប់ពីសម្រេចលែងលះ មានក្រដាសស្នាមហើយនោះ អតីតភរិយា ក៏ទម្លាយថា admin ជីងចក់ គ្មានអ្វីសោះ សព្វថ្ងៃគ្មានផ្ទះត្រឹមត្រូវនោះឡើយ ផ្ទះសព្វថ្ងៃនោះ ជាផ្ទះជួលគេដើម្បីធ្វើជា កន្លែងធ្វើការប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត អតីតភរិយាផ្តាំផ្ញើទៅអតីតប្អូនថ្លៃស្រីថា ឈប់ផ្តេកផ្តួលលើ admin ជីងចក់តទៅទៀត ទុកឲ្យគេយកលុយ ទៅបង់រំលោះឡាន ជិះឲ្យមានមានមុខក្នុងសង្គមជាថ្មីទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ក្រោយមិនតបតនឹងរាល់ពាក្យសម្តីក្នុងការLiveរបស់អតីតភរិយា ថ្មីៗនេះ ទប់លែងជាប់ admin ជីងចក់ បង្ហោះសារតបវិញយ៉ាងដូច្នេះថា ៖

នៅកំលោះមុនរៀបការមានខ្ញុំមានឡាន២គ្រឿងដែរគ្រាន់ជិះមើលនាយមើលអាយនឹងគេ។ ១ជិះក្នុងក្រុង(Lexus 200T) មួយទៀត(Raptor 022)ទុកជិះចុះខេត្ត ទៅចំការលេង រឺទៅវត្តភ្នំម្ដងម្កាលដែរ។ តែក្រោយរៀបការហើយអាឡាន២គ្រឿងនេះវាមិនដឹងជាងាប់ទៅណារកមិនឃើញសោះ។

លើសពីនេះទៅទៀត លែងបញ្ជិតបញ្ជៀង ក្នុងប្រអប់បញ្ចេញមតិ រូបលោក បន្តថា ៖

ប្រាប់មហាជន ថាពូមានតែសម្បកខ្លួន ចុះឡាន២គ្រឿងនឹងលុយថ្លៃទឹក១១មុឺនដុល្លាទៀត ពូបានមកពីណា? សួរថាបើពូគ្មានសមត្ថភាពដល់ប៉ុណ្ណឹង បូកទាំងប្រជាប្រិយភាពទៀត សួរថាគាត់ព្រមយកពូអត់? ក្មួយៗឆ្លើយមក៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Comments are closed, but trackbacks and pingbacks are open.