កាន់តែកាច! ស៊ីផ្លេដាក់គេ ខឹងគេស៊ីផ្លេតបវិញ ទាញ កាំ ភ្លើ ង ពីក្រោម កែ ប ម៉ូតូដាក់ផូងកណ្តាលមុខ ដេ ក ស្តូក
សេចក្តីរាយការណ៍បឋម របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅ ១២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះ អា វុ ធ មួយ គ្រា .ប់
បណ្តាលឲ្យបុរសជនជាតិខ្មែរម្នាក់ ដេ ក ស្លា .ប់ ក្នុងថ្លុក ឈា ម ដែលករណីនេះបានកើតឡើងនៅត្រង់ចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ
ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជន ស ង្ស័ យ និងឈានដល់ការ ឃា ត់ ខ្លួនបានជនសង្ស័យម្នាក់
ដែលមានឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។ ចំពោះជន ស ង្ស័ យ ម្នាក់ទៀត ជាជន ដៃ ដ ល់ មានឈ្មោះ អំ ឆេកូ បានរត់គេចខ្លួន។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបចាប់ខ្លួនជន ស ង្ស័ យ បានម្នាក់ទៀត។
បច្ចុប្បន្នជនរងគ្រោះបានពិនិត្យ តាមជំនាញបច្ចេកទេស និងយករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំប្រគល់ជូនគ្រួសារ៕
Comments are closed, but trackbacks and pingbacks are open.