អបអរសាទរ!! កម្ពុជាជិតធ្វើបានជោគជ័យ១០០%ហើយ ចំនួនឆ្លងកូវីដថ្ងៃនេះតិចបំផុតមិនធ្លាប់មាន
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១នាក់ ប៉ុណ្ណោះ លទ្ធផលតេស្ត PCRជាប្រភេទអូមីក្រុង ព្រមទាំងគ្មានករណីស្លាប់ថ្មីទេ ។
គួរបញ្ជាក់ផងថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៦,២៥២នាក់ករណីជាសះស្បើយសរុបចំនួន ១៣៣,០៩៥នាក់ ព្រមទាំងករណីស្លាប់សរុបចំនួន ៣,០៥៦នាក់។
ពិតជាគួរឱ្យត្រេកអរមែនទែន នេះជាប្រវិត្តសាស្រ្តថ្មី ដែលកម្ពុជារកឃើញចំនួនឆ្លងថ្មីធ្លាក់ចុះខ្លាំង សូមបងប្អូនបន្តចូលរួមទាំងអស់គ្នាជាមួយនិងក្រសួងសុខាភិបាល។ កុំភ្លេចចាក់វ៉ាក់ស៊ាំងដូសជម្រុញឱ្យបានគ្រប់គ្នា ដើម្បីកម្ចាត់កូវីដ១៩ ឱ្យអស់ពីកម្ពុជា៕
Comments are closed, but trackbacks and pingbacks are open.