សម្តេចតេជោ ហ៊ុន សែន រំលឹកករណីឧកញ៉ា ហេង សៀ និងកូនប្រសារ ប្រព្រឹត្តិអំពើអ-សី-លធ-ម៌បំផុតលើកញ្ញា មាន ពេជ្ររីតា ដោយមានឧកញ៉ា៤-៥នាក់ទៀតជួយអន្តរាគមន៍
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១,៧៥៣នាក់ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើការឆ្លើយតបទៅកាន់ការរិះគន់របស់បុគ្គលខ្លះថា សម្តេចមិនគួរលូកដៃលើករ-ណីរបស់ឧកញ៉ា ហេង សៀ ជាមួយនឹងនិស្សិតស្រីម្នាក់រហូតឈានដល់ការប្តឹ-ងផ្ត-ល់គ្នាដល់តុ-លា-ការ។ សម្តេចមានប្រសាសន៍ថា “ប្រសិនបើប-ញ្ហានេះវាគ្រាន់ជា ស្រីញី ប្រុសឈ្មោល ខ្ញុំគ្មានការចាំបាច់ដើម្បីធ្វើការអ-ន្តរាគ-ម-ន៍ទេ ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់អំពើអ-យុ-ត្តិធ-ម៌ ក្មេងស្រីជានិស្សិតនេះកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំង ក្រោយការអន្តរាគមន៍របស់ឧកញ៉ា៤-៥នាក់ឯណោះ តើអោយខ្ញុំស្ងៀមទេរឿងនេះ? ខ្ញុំមិនមែនតិ-រ-ច្ឆា-នទេ បើអ្នកជាតិ-រ-ច្ឆា-នសូមអ្នកធ្វើតិ-រ-ច្ឆា-នខ្លួនឯងចុះ ប៉ុន្តែក្នុងឋានៈជានាយករដ្ឋាមន្ត្រី ខ្ញុំត្រូវតែមានការទទួលខុសត្រូវ ដើម្បីយុត្តិធម៌សម្រាប់ពលរដ្ឋរបស់ខ្លួន ដែលត្រូវគេបំពាន”។
សម្តេចមានប្រសាសន៍ទៀតថា “ខ្ញុំអោយមេធាវីរបស់ខ្ញុំសិក្សាមើល តើក្មេងស្រីកំពុងនៅឯណា? ក្មេងស្រីនេះនៅក្នុងមន្ទីរឃុំឃាំង ដោយសារការប្តឹ-ងរបស់ឧកញ៉ា ដែលថាចាក់ចំពោះមនុស្សនេះ បន្ទាប់ទៅកូនប្រសាររបស់ឧកញ៉ានេះ ទៅទិញរហូតដល់មេធាវីរបស់ខ្ញុំទៅទៀត ហើយមេធាវីរបស់ខ្ញុំបានរាយការណ៍មក ដោយលើកឡើងថា នាយករដ្ឋមន្ត្រីនៅខាងឧកញ៉ាហើយ សារសំលេងឆ្លើយឆ្លងទាំងប៉ុន្មានគឺបាញ់ forward ចូលគ្នាទៅវិញទៅមក ទីចុងបំផុតបានយើងបញ្ជាក់បានថា ខ្ញុំត្រូវអោយមេធាវីរបស់ខ្ញុំទៅធ្វើការ
ធានាអោយនិស្សិតជានារីមកនៅក្រៅឃុំ បន្ទាប់ទៅដោយមានការរៀបចំបំបិទមាត់អ្នកសារព័ត៌មានអ្នកទាំងអស់។ ខ្ញុំបានបញ្ជាឲ្យនាំខ្លួនកូនប្រសាររបស់ឧកញ៉ា ហើយនៅក្នុងទូរស័ព្ទរបស់កូនប្រសារនោះពោពេញទៅដោយរូបភាពកាត់តអា-សអា-ភា-ស យកស្ត្រីនេះដាក់រូបភាពអា-សអា-ភា-សលើគ្រែជាមួយឧកញ៉ា គឺជារូបភាពកាត់តទាំងអស់។ អ៉ីចឹងបើខ្ញុំមិនអន្-តរាគ-ម-ន៍ ពេលនេះម៉ោងនេះចៅស្រីនោះកំពុងស្ថិតនៅក្នុងគុ-កនៅឡើយទេ ឧកញ៉ា៥រូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ”៕
Comments are closed, but trackbacks and pingbacks are open.