ខ្លោចចិត្ដ!! លោកតាវ័យ ៧២ឆ្នាំ សុខចិត្តរស់នៅជាមួយភរិយាដែលបា.ត់ប.ង់ជី.វិ.តអស់ជាង ២១ឆ្នាំ ដោយសារចិត្តស្រលាញ់មិនអាចទទួលយកការពិតបាន

ថៃ៖ តាមប្រភពព័ត៌មាន Sanook ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ ខែមេសា បានអោយដឹងថា «លោកតាវ័យ ៧២ឆ្នាំម្នាក់ ប្រើជីវិតរស់នៅជាមួយភរិយាដែលគ្.មានវិ.ញ្ញា.ណជាង ២១ឆ្នាំ» ក្រោយពីភរិយារបស់លោកតាបានស្លា.ប់បា.ត់ប.ង់ជី.វិ.ត

ដោយសារតែជម្ងឺប្រចាំកាយ នៅឯមន្ទីរពេទ្យរដ្ឋមួយកន្លែងនៃទីក្រុងបាងកក។ ដោយសារក្ដីស្រលាញ់ លោកតាបាននាំយកសា.កស.ពរបស់ភរិយាមកដាក់នៅឯផ្ទះក្រោយពីបានរៀបចំកម្មវិធីតាមសាសនារួច ដោយមិនព្រមបូ.ជាស.ពភរិយាឡើយ ព្រោះតែមិនអាចធ្វើចិត្តទទួលស្គាល់ការពិតបាន ហើយចង់រស់នៅបែបនេះរហូតដល់អស់ខ្យល់ដង្ហើម។

លោកតាបានរៀបរាប់ប្រាប់ក្រុមសមត្ថកិច្ចថា លោកតាធ្លាប់ជាទាហ៊ាន ចំណែកភរិយាលោកតាធ្លាប់ធ្វើការនៅក្រសួងសុខាភិបាល ដោយអ្នកទាំងពីរបានរៀបការរួចមានកូនប្រុស ២នាក់។ ពួកគាត់ប្រើជីវិតរស់នៅក្នុងក្រុមគ្រួសារដែលមានសមាជិកសរុប ៤នាក់យ៉ាងមានសេចក្តីសុខ ប៉ុន្តែក្រោយភរិយាបានលា.ចា.កទៅគ្រប់យ៉ាងមិនដូចដើមឡើយ ដោយសមាជិកក្នុងគ្រួសារពុំមាននរណាអាចធ្វើចិត្តទទួលយកការពិតបាន។ ជាមួយគ្នានេះក្រោយពីម្តាយស្លា.ប់កូនប្រុសទាំងពីរបានរៀបការបែកផ្ទះចេញរស់នៅ

ក្រៅ ចំណែកលោកតាវិញគឺ យកស.ពភរិយាដែលបានរៀបចំពីធីតាមប្រពៃណី ប៉ុន្តែលោកតាពិតជាមិនអាចកាត់ចិត្តយកស.ពភរិយារបស់ខ្លួនទៅបូជាបានឡើយ។ ក្រោយការប្រើជីវិតរស់នៅជាមួយស.ពភរិយា អស់រយៈពេល ២១ឆ្នាំ លោកតាដែលមានអាយុកាន់តែច្រើនបូករួមទាំងជ.ម្ងឺប្រចាំកាយខ្លា.ចថាមិនអាចបូ.ជាស.ពភរិយាបានទើបសម្រេចចិត្តរាយការណ៍សុំអោយសមត្ថកិច្ចចុះមកជួយរៀបចំកម្មវិធីបូ.ជាស.ពភរិយាតាមប្រពៃណី៕

Comments are closed, but trackbacks and pingbacks are open.