តារាអន្តរជាតិទាំង ៤នាក់នេះ សម្បូរអ្នកស្អប់ខ្លាំងណាស់ និងច្រើនជាងគេក្នុងលោក ក៏ព្រោះចូលចិត្តធ្វើបែបនេះ
ប្រិយមិត្តអ្នកអាន ប្រាកដជាធ្លាប់បានស្គាល់តារាអន្តរជាតិប៉ុន្មានដួងនេះ ដែលពួកគេសុទ្ធតែជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និង មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈ។ ជាពិសេស មហាជនជាច្រើនទូទាំងពិភពលោក តែងតែមិនពេញចិត្តនឹងតារាទាំងនេះតាមមូលហេតុផ្សេងៗគ្នា។
នៅក្នុងនោះ តារាដែលទទួលបានការស្អប់លើសគេនោះគឺ តារាចម្រៀង Justin Bieber ដែលលោកពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើន។ ជាពិសេស លោកក្បត់ចិត្តតារាស្រី Selena Gomez ដែលធ្វើឲ្យមហាជនកាន់តែមានការស្អប់ចងគំនុំថែមទៀត។
ទន្ទឹមនឹងនោះ លោក Simon Cowell ដែលជាគណកម្មការប្រលងចម្រៀង និង កម្មវិធី Britain Got Talent ហើយក៏ជាអ្នកបង្កើតក្រុម One Direction ផងដែរ តែលោកបែរជាត្រូវបានមនុស្សស្ទើ៨០ភាគរយមិនពេញចិត្ត ព្រោះតែភាពក្រអើតក្រទម សម្ដីអាក្រក់ និង ត្រូវគេចោទថា លោកគ្មានសមត្ថភាពក្នុងខ្លួន។
រីឯ តារាសម្ដែងហូលីវូដ ដែលធ្លាប់ជានារីក្នុងសុបិន្តរបស់បុរសគ្រប់រូប Kristen Stewart បានធ្វើឲ្យហ្វេនៗខកចិត្ត ដោយនាងបានក្បត់ចិត្តសង្សា Robert Pattinson ហើយទៅស្រលាញ់មនុស្សស្រីដូចគ្នា ថែមទាំងកែចរិត ស្ទាយ៍តែងខ្លួនទាំងស្រុងទៀតផង។
ចុងក្រោយគឺតារាស្រីដ៏ស្រស់ Megan Fox ក៏ត្រូវបានមហាជនទូទាំងពិភពលោកស្អប់នាងខ្លាំងផងដែរ ដោយសារតែនាងបាននិយាយពាក្យមិនល្អពី តារាប្រុស Nepoleon នៅក្នុងការសម្ភាសន៍មួយ ដែលធ្វើឲ្យកក្រើកពេញពិភពលោក ព្រោះតារាសម្ដែងប្រុសនេះ ជាសំណព្វចិត្តរបស់មហាជនគ្រប់គ្នា៕
Comments are closed, but trackbacks and pingbacks are open.