ស្គាល់ពួកគាត់ដែរទេ?? តារាភាពយន្តចិនល្បីល្បាញទាំង១០រូបនេះ ស្លា.ប់អស់ហើយ តែបន្សល់នូវចំណងខ្សែភាពយន្ដជាច្រើន
ប្រិយមិត្តដែលអ្នកគាំទ្រភាពយន្ត ហុងកុង ប្រាកដជាធ្លាប់បានឃើញតារាសម្ដែងល្បីៗមួយចំនួនហើយ ហើយមានប្រិយមិត្តភាគច្រើនមិនបានស្គាល់ឈ្មោះ និងថាពួកគាត់នៅរស់ឫយ៉ាងទេ?ហើយពេលនេះ
យើងលើកយកតារាហុងកុងល្បីៗ១០រូប ដែលបានស្លាប់ទៅហើយ ដែលអ្នករាល់គ្នាពិតជាបានស្គាល់ពួកគាត់។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញមុខ និងឈ្មោះ តារាសម្តែងចិនដ៏ល្បីល្បាញទាំងអស់នោះដូចខាងក្រោមនេះ៖
១) តារាសម្តែង Leslie Cheung បានស្លាប់នៅអាយុ ៤៦ឆ្នាំ ក្នុងឆ្នាំ២០០៣(១ មេសា ២០០៣) ដោយសារតែលោតពីសណ្ឋាគារកម្ពស់ ២៤ជាន់
២) តារាសម្តែង លី សៀវឡុង បានស្លាប់អាយុ ៣២ឆ្នាំ ក្នុងឆ្នាំ១៩៧៣ (២០ កក្កដា ១៩៧៣) ដោយសារតែប្រតិកម្មថ្នាំ
៣) តារាសម្តែង Ricky Hui បានស្លាប់អាយុ ៦៥ឆ្នាំ ក្នុងឆ្នាំ២០១១ (៨ វិច្ឆិកា ២០១១) ដោយសារជំងឺគាំងបេះដូង
៤) តារាសម្តែង Lam Ching-ying បានស្លាប់នៅអាយុ ៤៤ឆ្នាំ ក្នុងឆ្នាំ១៩៩៧ (៨ វិច្ឆិកា ១៩៩៧) ដោយសារតែជំងឺមហារីកថ្លើម
៥) តារាសម្តែង Ng Man Tat បានស្លាប់នៅអាយុ ៧១ឆ្នាំ ក្នុងឆ្នាំ២០២១ (២៧ កុម្ភៈ ២០២១) ដោយសារជំងឺមហារីកថ្លើមធ្ងន់ធ្ងរ
៦) តារាសម្តែង Wu Ma បានស្លាប់នៅអាយុ ៧១ឆ្នាំ ក្នុងឆ្នាំ២០១៤ (៤ កុម្ភៈ ២០១៤) ដោយសារតែជំងឺមហារីកសួត
៧) តារាសម្តែង Anita Mui បានស្លាប់នៅអាយុ ៤០ឆ្នាំ ក្នុងឆ្នាំ២០០៣ (៣០ ធ្នូ ២០០៣) ដោយសារតែជំងឺមហារីកមាត់ស្បូន
៨) តារាសម្តែង Shing Fui-On បានស្លាប់នៅអាយុ ៥៤ឆ្នាំ ក្នុងឆ្នាំ២០០៩ (២៧ សីហា ២០០៩) ដោយសារតែជំងឺមហាររីកបំពង់អាហារ
៩) តារាសម្តែង Roy Chiao បានស្លាប់នៅអាយុ៧២ឆ្នាំ ក្នុងឆ្នាំ១៩៩៩ (១៥ មេសា ១៩៩៩) ដោយសារជំងឺគាំងបេះដូង
១០) តារាសម្តែង Lydia Shum បានស្លាប់នៅអាយុ ៦២ឆ្នាំ ក្នុងឆ្នាំ២០០៨ (១៩ កុម្ភៈ ២០០៨) ដោយសារតែជំងឺមហារីកថ្លើម
Comments are closed, but trackbacks and pingbacks are open.