ជីងចក់ ចេញមុខមកបកស្រាយរឿងល្បីពេញបណ្តាញសង្គម សម្តែងជាលែងលះគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍មហាជន

ពិតណាស់ ក្រោយរៀបការជាមួយនឹងអតីតភរិយាជា អតីតបេក្ខភាពតារាម៉ូដែល មិនទាន់បានកន្លះឆ្នាំស្រួលបួលផង admin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាដ៏ល្បីឈ្មោះម្នាក់ ត្រូវបានអតីតភរិយា ប្រកាសលែងលះក្តែងៗ ផ្អើលពេញបណ្តាញសង្គម ព្រោះមូលហេតុមានស្រីញី មិនចេះស្វាង។

យ៉ាងណាមិញ ដំណឹងនេះធ្វើឲ្យ គេឯងផ្ទុះការវែកញែកជាខ្លាំង ខណៈ អតីតភរិយា បានLiveទម្លាយរឿងជាច្រើន ពីតារាប្រុសរូបនេះ និងគ្រួសារខ្លួន ដែលធ្វើឲ្យ តារាប្រុសរូបនេះ ដំបូងឡើយហាក់ស្ងប់ស្ងាត់ព្រមទទួលស្គាល់កំហុស ប៉ុន្តែ ក្រោយរឿងធ្លាយដល់ម្តាយនិងប្អូនស្រីភ្លាម គេឃើញ រូបលោក ចេញមកប្រតិកម្មចុកៗវិញ ទៅកាន់អតីតភរិយាខ្លួន។

អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែហួសចិត្តជាខ្លាំងនោះ ក្រោយល្បីបែកគ្នា ហែករឿងពីគ្នាមិនសូវល្អលើបណ្តាញសង្គមហើយនោះ ស្រាប់តែ ល្ងាចម្សិលមិញ បែកធ្លាយរូបភាពមួយសន្លឹករបស់ តារាប្រុសរូបនេះនិងអតីតភរិយា ក្នុងក្លឹបកម្សាន្តមួយកន្លែង ដោយក្នុងនោះគេឃើញ អ្នកទាំងពីរ ញញឹមញញែម និងស្និទស្នាលគ្នាដូចប្តីប្រពន្ធ។

ទន្ទឹមនឹងការយល់ច្រលំនេះ admin ជីងចក់ ទទួលស្គាល់ថា បានជួបអតីតមែន ប៉ុន្តែរឿងពិតនោះគឺ រូបលោកនិងអតីត ជួបគ្នាដោយចៃដន្យ ព្រោះការជួបគ្នានេះ ជាការរៀបចំ ដោយមានបងស្រីដែលខ្លួនរាប់អានម្នាក់ បានខលហៅរូបលោក ទៅចូលរួមកម្មពិធីខួបកំណើតកូនប្រុស។

ស្រាប់តែ ២០នាទីក្រោយមក ក៏បានឃើញវត្តមានរបស់អតីតរបស់ខ្លួន រូបលោកក៏ភ្ញាក់ព្រឺតដែរ ដល់ពេលសាកសួរបងស្រីរូបនោះ គឺចង់សម្រុះសម្រួលឲ្យអ្នកទាំងពីរ ជានានឹងគ្នាវិញ ប៉ុន្តែសម្រាប់រូបលោក គឺការលែងលះនេះ មិនមែនជាការសម្តែងលេងសើច ដូចការគិតរបស់បងប្អូននោះឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Comments are closed, but trackbacks and pingbacks are open.