គ្រាន់តែទិញអីវ៉ាន់មានគិតពន្ធ ថតវិក្កយបត្រផ្ញើចូល App ក្រសួង អាចឈ្នះឡាន-ម៉ូតូ ទូរសព្ទ និង ទូរទស្សន៍
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីវិក្កយបត្រនាំសំណាង របស់អគ្គនាយកដ្ឋានពន្ធដារ ជាកម្មវិធីដែលបានដាក់ចេញក្នុងគោលដៅ ពង្រឹងការអនុវត្តវិធានវិក្កយបត្រ ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ក្នុងនោះខាងអគ្គនាយកដ្ឋាន បានបញ្ជាក់ឱ្យបានដឹងថា កម្មវិធីវិក្កយបត្រនាំសំណាង ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសនោះគឺសាធារណជនអាចថតរូប និង Upload វិក្កយបត្រដែលបានទទួលពីគ្រប់សហគ្រាស និង មានឱកាសទទួលបានរង្វាន់នានាជាច្រើនពីអគ្គនាយកដ្ឋានពន្ធដារ។
ក្នុងនោះ ចំពោះរង្វាន់លើកទឹកចិត្ត ខាងអគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំកម្មវិធីចាប់ឆ្នោតរៀងរាល់ ៦ ខែម្ដង ដោយមានរង្វាន់យ៉ាងច្រើនដូចជា ៖
– រថយន្ត Mazda Pick Up ស៊េរីទំនើប ចំនួន ០២ រង្វាន់
– ម៉ូតូ Honda Dreams ចំនួន ១០ រង្វាន់
– ទូរសព្ទដៃ Iphone 13 Pro ចំនួន ១០ រង្វាន់
-ទូរទស្សន៍ LG ចំនួន ២០ រង្វាន់៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.