ស៊ែរទុកម្នាក់១ទៅ មិនខ្វះការងារធ្វើទេ! ក្រសួងប្រកាសជ្រើសរើសបុគ្គលិកជាង ១៦០០ នាក់ ធ្វើការនៅ ១៣ ក្រុមហ៊ុនធំៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីភ្នាក់ងារជាតិមុខរបរ និង ការងារនៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី​ ០៦ ខែឧសភា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសដំណឹងឱ្យបានដឹងថា ក្រុមហ៊ុនធំៗចំនួន ១៣ បាន ប្រកាសជ្រើសរើសបុគ្គលិកជាង ១៦០០ នាក់ ក្នុងរបស់ NEA។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ វេទិកាការងារប្រចាំខែ នៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ នៅទីតាំងអគារទីភ្នាក់ងារជាតិមុខរបរ និង ការងារ ក្នុងបរិវេណក្រសួងការងារ អគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងភ្នាក់ងារ ក៏បានបញ្ជាក់ឱ្យ អ្នកដែលមានចំណាប់អារម្មណ៍ កុំភ្លេចត្រៀម CV ដើម្បីដាក់ពាក្យ និង សម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.