មនុស្សចំណាស់ជាងគេលើលោក សំងំរស់នៅក្នុងភូមិតូចមួយនៅប្រេស៊ីល

មន្ត្រី​ប្រចាំ​ប្រទេស​ប្រស៊ីល បាន​ជឿ​ថា ពួកគេ​បាន​រក​ឃើញ​មនុស្ស​ចំណាស់​ជាង​គេ​លើ​ពិភពលោក ក្រោយ​ក្រុម​គ្រូពេទ្យ ទៅ​ធ្វើ​ការ​ព្យាបាល​ស្ត្រី​វ័យ ១២១ ឆ្នាំ​ម្នាក់​នៅ​ផ្ទះ​របស់​គាត់។
ការ​រក​ឃើញ​ដ៏​ភ្ញាក់ផ្អើល​នេះ​ដែរ ត្រូវ​បាន​កើត​មាន​ឡើង នៅ​ពេល​ក្រុម​គ្រូពេទ្យ បាន​បញ្ជូន​ទៅ​កាន់​ភូមិ Bom Jesus da Lapa។ លោក​យាយ​វ័យ ១២១ ឆ្នាំ​នេះ ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា Gomes dos Reis។ លោកយាយ កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ

១៩០០ ក្នុង​ភូមិ Bom Jesus da Lapa នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សំបុត្រ​កំណើត​របស់​លោកយាយ​ផ្ទាល់។

តាម​សារព័ត៌មាន Daily Mail បាន​ឱ្យ​ដឹង​ថា កូនៗ​របស់​លោក​យាយ បាន​ស្លាប់​អស់​ហើយ ដោយ​បច្ចុប្បន្ន​លោក​យាយ រស់​នៅ​ជាមួយ​ចៅ​ស្រី។ គួរ​ឱ្យ​ដឹង​ថា បើ​តាម​កំណត់​ត្រា​ពិភពលោក Guinness World Records មនុស្ស​វ័យ​ចំណាស់​ជាង​គេ​បំផុត​លើ​

ពិភពលោក​គឺ​មាន​អាយុ ១១៨ ឆ្នាំ លោក​យាយ Lucile Randon កើត​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ១៩០៤។ លោក​យាយ​ត្រូវ​បាន​ទម្លាក់​ពី​សៀវភៅ​កំណត់ត្រា​ពិភពលោក ដោយ​លោកយាយ Kane Tanaka ជនជាតិ​ជប៉ុន អាយុ ១១៩ ឆ្នាំ។ ជា​អកុសល លោក​យាយ​បាន​ទទួល​អនិច្ចកម្ម​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា កន្លង​ទៅ៕


Comments are closed, but trackbacks and pingbacks are open.