សូមជួយស៊ែរបន្តផង!! រដ្ឋបាលខេត្តព្រៃវែង និង ខេត្តត្បូងឃ្មុំ សម្រេចកែប្រែចាត់វិធានការថ្មី ចំពោះពលរដ្ឋចូលខេត្តគឺបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២១ តាមរយៈរដ្ឋបាលខេត្តព្រៃវែង និង រដ្ឋបាលើខេត្តត្បូងឃ្មុំ បានចេញសេចក្តីកែសម្រួលជាថ្មី ចំពោះការធ្វើដំណើរចូលទៅក្នុងខេត្តទាំង ២ នេះ ក្រោយមានការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងនោះផងដែរ តាមរយៈរដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តព្រៃវែង គឺឆ្លងកាត់បានធម្មតា ។ ចំពោះប្រជាពលរដ្ឋដែលចូលមកកាន់ទឹកដីខេត្តព្រៃវែង ក៏ចូលមកធម្មតាដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។ ក្នុងករណីបងប្អូនមកពីតំបន់ក្រហម តំបន់ផ្ទុះ ឬ បងប្អូនមានរោគសញ្ញាគួរឱ្យសង្ស័យ អាជ្ញាធរនឹងយកបងប្អូនមកធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និង ត្រូវពិនិត្យសំណាក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែឯរដ្ឋបាលខេត្តត្បូងឃ្មុំ សេចក្ដីណែនាំ ស្តីពីការកែសម្រួលវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាលរយៈពេល ១៤ ថ្ងៃ ក្នុងករណីរកឃើញបជាពលរដ្ឋវិជ្ជមានកូវី-១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំឭកផងដែរថា រដ្ឋបាលខេត្តព្រៃវែង និង រដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចធ្វើការកែសម្រួលវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះប្រជាពលរដ្ឋដែលធ្វើដំណើរចូលក្នុងខេត្តទាំង ២ នេះ ក្រោយមានការណែនាំពីសម្តេចតេជោ ហ៊ុន សែន ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្តីជូនដំណឹងខាងក្រោយ ៖

Comments are closed, but trackbacks and pingbacks are open.