ក្ដៅៗ! តៃវ៉ាន់ រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១ រ៉ិចទ័រ
នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ នេះ អគារជាច្រើននៅតៃវ៉ាន់ បានជួបការរង្គើខ្លាំងគួរសម ខណៈរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ ស្របពេលការខូចខាតមិនទាន់មានសេចក្ដីរាយការណ៍បញ្ជាក់នៅឡើយ។
គ្រោះរញ្ជួយដីនេះដែរ វាយប្រហារក្នុងជម្រៅ ២៧.៥ គីឡូម៉ែត្រ ដោយទីតាំងចំណុចកណ្ដាលរបស់វា គឺនៅឈូងសមុទ្រភាគខាងកើតកោះតៃវ៉ាន់់ នេះបើតាមការិយាល័យឧតុនិយមបញ្ជាក់។
គួររំឭកផងដែរថា កាលពីឆ្នាំ ២០១៦ តៃវ៉ាន់ធ្លាប់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ ដែលបានសម្លាប់មនុស្សប្រមាណជាង ១០០ នាក់នៅភាគខាងត្បូងកោះ៕
Comments are closed, but trackbacks and pingbacks are open.