នៅចាំតួ លី សៀវយ៉ាវ និង លីងអ៊ឺ បានទេ? រំលងទៅជាង ១៧ ឆ្នាំម្នាក់ៗរស់ក្នុងស្ថានភាពបែបនេះ
អ្នកណាខ្លះនៅចាំបានរឿង «និស្ស័យស្នេហ៍ដាវទិព្វ»? កាលពីជាង ១៧ ឆ្នាំមុនរឿងភាគបុរាណចិន ពោរពេញដោយយុទ្ធសិល្ប៍វាយហោះហើរជ្រែកដី ជ្រែកអាកាសមួយនេះ គឺល្បីរន្ទឺជាខ្លាំង។
ជាពិសេសតួសម្តែងនីមួយៗ គឺសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត ស្រស់សង្ហា ហើយមានកេរ្តិ៍ឈ្មោះល្បីស្ថិតនៅលំដាប់ជួរមុខប្រចាំប្រទេសចិន។ ហើយសាច់រឿង «និស្ស័យស្នេហ៍ដាវទិព្វ» នេះដែរ គឺមានផលិតឡើងជាច្រើនរដូវកាល ដោយជំនាន់ដំបូងគឺចេញផ្សាយនៅក្នុងឆ្នាំ ២០០៥។ បច្ចុប្បន្នតួអង្គប្រុសស្រីក្នុងរឿងនេះ ក៏ប្រែប្រួលមិនធម្មតាដូចគ្នាមានដូចជា៖
១. Hu Ge
អ្នកក្លាហានដាវទិព្វ លី សៀវយ៉ាវ សម្តែងដោយ Hu Ge បច្ចុប្បន្នមានវ័យ ៣៩ ឆ្នាំ។ លោកជាតារាចម្រៀង និងសម្តែងដ៏មានប្រជាប្រិយភាពមួយរូបដែលប្រឡូកតាំងពីឆ្នាំ ១៩៩៩ រហូតមកដល់សព្វថ្ងៃនេះ។ ដោយនៅក្នុងឆ្នាំ ២០១៩ លោកធ្លាប់បានប្រកាសឈប់សម្តែងរឿងភាគ ដោយផ្តោតលើតែខ្សែភាពយន្តខ្នាតធំ ព្រោះតែមានបញ្ហាផ្ទាល់ខ្លួន និងសម្ពាធ។ យ៉ាងណាមិញរំលងទៅជាង ២ ឆ្នាំ Hu Ge បានត្រលប់មកសម្តែងពេញលេញវិញមិនថាជារឿងភាគ ឬ រឿងខ្នាតធំនោះឡើយ។
២. Liu Yifei
តួឯកស្រី លីងអ៊ឺ ឬ ព្រះម៉ែណេវ៉ា ដែលជានារីស្រស់ស្អាតមានរូបរាងជាមនុស្សពាក់កណ្តាល ពស់ពាក់កណ្តាល សម្តែងដោយតារាស្រី Liu Yifei បច្ចុប្បន្នអាយុ ៣៤ ឆ្នាំ។ Liu Yifei ក្លាយជាតារាលំដាប់ជួរមុខ ដែលល្បីរន្ទឺខ្លាំងរហូតប្រឡូកចូល Hollywood ហើយទទួលបានជោគជ័យ ជាពិសេសតាមរយៈរឿង «Mulan» ដែលចេញផ្សាយក្នុងឆ្នាំ ២០២០៕
Comments are closed, but trackbacks and pingbacks are open.