ចូលរួមអបអរផង!! ស្ថាបត្យករបដិមាព្រះថោងនាងនាគ ដែលទើបតែបានដាក់តម្កល់លើបល្ល័ង្ករួចរាល់ និងទទួលបានការគាំទ្រ និង ចូលចិត្តជាអនេកពីសំណាក់ពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរណ៍ត្រូវព្រះមហាក្សត្រតែងតាំងជារដ្ឋលេខាធិការ ក្រសួងមួយនេះ
បើយោងតាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក លី រស្មី ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
លោក លី រស្មី គឺជាអតីតអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ជាស្ថាបត្យករ រូបបដិមាព្រះថោង-នាងនាគ ដែលទើបតែបានដាក់តម្កល់លើបល្ល័ង្ករួចរាល់ និង បានធ្វើពិធីអភិសេកនៅថ្ងៃសៅរ៍ ទី ១៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ទទួលបានការគាំទ្រ និង ចូលចិត្តជាអនេកពីសំណាក់ពលរដ្ឋខ្មែរ និង ភ្ញៀវទេសចរណ៍។
រូបបដិមាព្រះថោង-នាងនាគ នេះ ត្រូវបានសាងសង់ឡើងពីស្ពាន់ ដែលមានទម្ងន់សរុប ៦០ តោន។ ចំណែកឯកម្ពស់ពីព្រះបាទដល់កំពូលមកុដវិញ មានប្រវែង ២១ ម៉ែត្រ និង តម្កល់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ ម៉ែត្រ៕
Comments are closed, but trackbacks and pingbacks are open.