ព្រះនាងតូច នរោត្តម ជេនណា រំជួលព្រះហាទ័យ ក្រោយទទួលដំណឹង អ្នកម្នាង ឌួង ឌីយ៉ាត ជីដូនបង្កើត បានទទួលមរណភាពព្រឹកមិញនេះ
នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈផេកព្រះនាងតូច នរោត្តម ជេណា Jenna Norodom បានបញ្ជាក់ពីដំណឹងដ៏រំជួលចិត្ត និងរន្ធត់ក្តុកក្តួលជាអនេក ដោយជីដូនបង្កើតរបស់ព្រះនាង គឺ អ្នកម្នាង ឌួង ឌីយ៉ាត បានទទួលមរណភាព កាលពីម៉ោង ១១ : ៣៩ នាទីព្រឹកនាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នេះ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ទន្ទឹមទៅនឹង ដំណឹងមរណទុក្ខដ៏សោកសៅនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហោះសារយ៉ាងរំជួលចិត្តថា « ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និងនៅក្បែរម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំឱ្យម៉ាក់យាយនៅជាមួយចៅឱ្យបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ»។
បន្ថែមលើសពីនេះ ព្រះនាងបានបន្តទៀតថា «ឱ! ម៉ាក់យាយអើយ! ចៅនៅតែនឹក នឹក នឹក និងចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និងទូលថ្វាយជម្រាប ពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ»៕
Comments are closed, but trackbacks and pingbacks are open.