ទប់ទឹកភ្នែកអត់ជាប់ទេ! ព្រះនាងតូច នរោត្តម ជេនណា បង្ហោះសាររៀបរាប់ទាំងទុក្ខសោកនៅមុខសពជីដូន និងប្រាប់ពីពេលវេលាត្រូវឃ្លាតគ្នារហូតគ្មានថ្ងៃជួប
នៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នេះ ព្រះនាង នរោត្តម ចេនណា បានបង្ហោះតាមរយៈផេកផ្លូវការណ៍របស់ព្រះនាង ដោយបានបញ្ជាក់ពីកម្មវិធីបុណ្យសពជីដូនបង្កើតរបស់ព្រះនាង ឱ្យបានដឹងថា ៖ «ពិធីបុណ្យសពជីដូនខ្ញុំ អ្នកម្នាង ឌួង ឌីយ៉ាត កំពុងប្រារព្ធធ្វើបុណ្យតាមគន្លងព្រះពុទ្ធសានា នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ពិធីបូជាសពជីដូនខ្ញុំ និង ធ្វើឡើងនៅម៉ោង ៧ ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ នាបរិវេណវត្តបុទុមវត្តី»។
សូមរំឭកផងដែរថា កាលពីរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ព្រះនាងតូច នរោត្តម ចេនណា Jenna Norodom បានបញ្ជាក់ពីដំណឹងដ៏រំជួលចិត្ត និង រន្ធត់ក្តុកក្តួលជាអនេក ដោយជីដូនបង្កើតរបស់ព្រះនាង គឺអ្នកម្នាង ឌួង ឌីយ៉ាត បានទទួលមរណភាព កាលពីម៉ោង ១១ : ៣៩ នាទីព្រឹក នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ ដោយរោគាពាធ។
ទន្ទឹមទៅនឹងដំណឹងមរណទុក្ខដ៏សោកសៅនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហោះសារយ៉ាងរំជួលចិត្តថា ៖ «ម៉ាក់យាយជាទីស្រឡាញ់របស់ចៅ ចៅស្តាយណាស់ដែលចៅមិនបានជួប និង នៅក្បែរម៉ាក់យាយ ក្នុងដង្ហើមចុងក្រោយ។ ចៅតែងតែបន់ស្រន់សុំឱ្យម៉ាក់យាយនៅជាមួយចៅឱ្យបានយូរ តែពេលនេះម៉ាក់យាយទៅចោលចៅហើយ ទៅគ្មានថ្ងៃបានជួបវិញ»។
បន្ថែមលើសពីនេះ ព្រះនាងបានបន្តទៀតថា ៖ «ឱ! ម៉ាក់យាយអើយ! ចៅនៅតែនឹក នឹក នឹក និង ចងចាំពីការស្រឡាញ់ ការអប់រំ ការថ្នមថ្នាក់របស់ម៉ាក់យាយគ្មានថ្ងៃភ្លេច។ ខ្ញុំម្ចាស់ នាងខ្ញុំ និង ទូលថ្វាយជម្រាបពីការប្រារព្ធកម្មវិធីបុណ្យសពម៉ាក់យាយខ្ញុំ នៅពេលក្រោយ»៕
Comments are closed, but trackbacks and pingbacks are open.