រៀប​នឹង​ហោះហើរទៅហើយ ស្រាប់តែ​ផ្ទុះឆាបឆេះយ៉ាងរន្ធ-ត់ មនុស្សច្រើននាក់របួស(វីដេអូ)

នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០២២ (ម៉ោង​ក្នុង​តំបន់) យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Jiangbei ប្រទេស​ចិន បាន​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ផ្លូវ អំឡុង​ពេល​រៀប​ហោះហើរ បណ្ដាល​ឱ្យ​អ្នក​ដំណើរ​ជាច្រើន​នាក់​រង​របួស។

តាម​សារព័ត៌មាន​បាន​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​នេះ ជា​យន្តហោះ​របស់​ក្រុមហ៊ុន Tibet Airlines ដែល​ត្រៀម​នឹង​ហោះ​ហើរ​ចេញ​ពី​តំបន់ Chongqing ទៅ​កាន់​ក្រុង Lhasa។ ទោះ​ជា​យ៉ាង​ណា អំឡុង​ពេល​រៀប​នឹង​ហោះហើរ​នោះ យន្តហោះ​ក៏​បាន​ជួប​បញ្ហា​ធ្លាក់​ផ្លូវ និង ផ្ទុះ​ឆាប​ឆេះ​ភ្លាមៗ​គួរ​ឱ្យ​រន្ធត់។

ក្រោយ​ហេតុការណ៍ អ្នក​ដំណើរ​ក្នុង​យន្តហោះ​ក៏​ត្រូវ​បាន​បុគ្គលិក​ព្រលាន​ធ្វើ​ការ​ជម្លៀស​ចេញ​ភ្លាមៗ​ផង​ដែរ ហើយ​បើ​តាម​សេចក្ដី​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន អ្នក​ដំណើរ​ក្នុង​យន្តហោះ​ប្រមាណ​ជា ៤០ នាក់​បាន​រង​របួស​ស្រាល និង ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ ដើម្បី​ទទួល​ការ​ព្យាបាល​របួស​ផង​ដែរ៕

Comments are closed, but trackbacks and pingbacks are open.