ជីងចក់បង្ហើទស្សនៈមួយឃ្លាស្តាប់ទៅដូចចង់អួលបាយ៖ “ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន…”។ ប្រុស-ព្រា- នគ្រប់រូបឮហើយបានចិត្តមិនស្ទើ!
សូមរំឭកបន្តិចទៅកាន់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ adminជីងចក់ក្រោយមានសន្តិភាពរវាងគ្នានឹងគ្នាពួកគេបានសេចក្តីផ្លូវចិត្តហើយតែនៅខ្វះក្តីសុខផ្លូវកាយ។ អញ្ចឹងពេលនេះពួកគេបានធ្វើដំណើរទៅកាន់ឋានសួគិ៍ បំណងរកន្លែងបន្ធូរភាពតានតឹង ដើម្បីរកសន្តិភាពផ្លូវកាយម្តង។ ប្តីប្រពន្ធទាំងពីរបានចុះចតនៅកំពង់សោមដើម្បីរម្លឹកប្រតិបត្តិការអានីម៉ូនជាថ្មីបន្ទាប់ពីរខកខានមួយរយៈព្រោះតែរវល់ធ្វើ Businessទីផ្សារហត់ពេកហើយ…មិនដឹងថា កំលុងពេលនោះត្រូវប៉ាន់ច្រើនប៉ុណ្ណាទេ បើមនុស្សចូលមើលញុកៗផេកបែបនេះនោះ។ ណាស់ហើយបំភ្លេចរឿងនឹងសិន ងាកមករឿងអានីម៉ូននៅកំពង់សោមវិញ ទំនងផ្អែមលើសស្កតាំងម៉ែទៀត ដូចពាក្យចាស់ថា៖ “ប្តីប្រពន្ធឈ្លោះគ្នាច្រើន កូនញឹក”។
ឆ្លងមកដល់ថ្ងៃទី១៤ ម្សិលមិញ Adminជីងចក់ធ្វើឲ្យមានការភ្ញាក់ផ្អើលអ្នកលេងហ្វេសប៊ុកទាំងយប់ ក្រោមការបង្ហោះរូបថត១សន្លឹកបង្ហាញភាពផ្អែមល្ហែមជាមួយភរិយា រួចដាក់ទស្សនៈមួយឃ្លាយ៉ាងទំនងថា៖ “ពេជ្រកើតចេញពីដុំថ្ម ប្ដីល្អកើតចេញពីប្រុសព្រាន ស្គាល់អស់សង្គមឆ្អែតលែងឃ្លាន លាឈ្មោះប្រុសព្រានក្លាយជាប្ដីល្អ។”។ លើសពីនេះadminជីងចក់បានmentionនៅក្នុងផេកខ្លួនឯងតាមរយៈខំមិនថា៖ “គ្រប់គ្នាគេថាពូ មីងសំដែង! តែតាមការពិតពូ មីងមិនបានសំដែងទេក្មួយៗ។”។ ឃើញខំមិននេះ ភ្លាមៗមិនទុកយូរអ្នកគ្រាំទ្រក្នុងផេកប្រតិកម្មតបវិញ ដោយmentionចំពោះcommentsពូចក់ថា៖ “ពូមីង មិនបានសម្តែងទេ តែពូមីងprank”។
គួរចាប់អារម្មណ៍ថា ពាក្យខំមិនរបស់មហាជនចំពោះខំមិនពូចក់ខាងលើនេះ ស្តាប់ទៅដូចលេងសើចមែន ប៉ុន្តែជឿថា ពូចក់ស្តាប់ទៅអត្ថន័យមិនស្រាលទេ, “ពូមីង មិនបានសម្តែងទេ តែពូមីងprank”។ ក្នុងន័យនេះ ហ្វេនពូចក់ចង់សំដៅថា ក្រដាស់មិនអាចខ្ចប់ភ្លើងជិតទេ បើភូតគេភូតឲ្យសមតិចទៅ។ admin សូមបញ្ចេញទស្សនៈផ្ទាល់ខ្លួនឯងចំពោះរឿងពូចក់មីងផល្លាថា គ្រាប់យ៉ាងមហាជនដឹងច្បាស់តាំងពីបែកធ្លាយរូបថត2-3សន្លឹកនៅក្លឹប ថតកៀកកើយគ្នា ពេលកំពុងល្បីថាបែកបាក់គ្នាមកម្លេះ។ ទោះក្រោយព្រឹត្តិការណ៍យប់នៅclubនោះរួចមក ទាំងជីងចក់និងផល្លាចេញមុខបកស្រាយថា មិនមែនសម្តែងក៏ដោយ៕
Comments are closed, but trackbacks and pingbacks are open.