វីដេអូស្ដែងៗ ថតបានពេលភ្លៀងខ្លាំងម្សិលមិញ អ្នកទៅលេងកញ្ចុះនៅ អូខៃដន ភ័យភ្នែកសព្រាត (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជន នៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ដោយតំបន់លម្ហែបែបកញ្ចុះនៅ អូខៃដន ត្រូវបានភ្លៀងបោកបក់ ក្រោមផ្ទៃមេឃខ្មៅងងឹត មានទឹករលកធំៗ បោកបាក់ស្ពានឆ្លងកញ្ចុះ បង្ករជាក្ដីព្រួយបារម្ភ ដល់ភ្ញៀវដែលបានទៅលេង និង អង្គុយនៅទីនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិនទៅនឹងករណីដ៏ភ្ញាក់ផ្អើលនេះ តាមរយៈគណនីមួយដែលមានឈ្មោះ ហាសិប ហាសិប បានបង្ហាញពីទិដ្ឋភាពនៅតំបន់លម្ហែ អូខៃដន នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​ ២០២២ ម្សិលមិញនេះ មានទឹករលកធំៗ បោកបក់កញ្ចុះឱ្យបាក់ទុ្រតទ្រោម លើផ្ទៃទឹក នាំឱ្យមនុស្សម្នា ដែលកម្សាន្តនៅទីនោះ នាំគ្នាជម្លៀសពីកញ្ចុះចាស់ៗ ដែលមានហានិភ័យ ទៅកាន់កញ្ចុះដែលរឹងមាំ ដែលអាចធន់នឹងរលកធំៗ ដែលបានបោកបក់គួរឱ្យព្រួយបារម្ភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ គេសង្កេតឃើញ ស្ពានតូចៗសម្រាប់ឆ្លងពីកញ្ចុះមួយ ទៅកញ្ចុះមួយទៀត ត្រូវបានរលកបោកបាក់ដាច់ពីគ្នា បណ្ដាលឱ្យភ្ញៀវ ពិបាកឆ្លងឡើងគោកវិញបាន បានត្រឹមរង់ចាំលើកញ្ចុះអណ្ដែតលើទឹក ភ័យភ្នែកសព្រាត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.