ស្រីលង្កាបានប្រកាសថា ខ្លួននៅសល់ការផ្គត់ផ្គង់ប្រេងសាំងត្រឹម ១ ថ្ងៃទៀតប៉ុណ្ណោះ ព្រោះគ្មានសាំងនៅក្នុងស្តុកបម្រុងទៀតទេដោយសារតែ…
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាគឺលោក Ranil Wickremesinghe បាននិយាយថា ប្រទេសរបស់លោកពុំមានប្រេងសាំងទៀតនោះទេ ដោយអាចផ្គត់ផ្គង់បានតែ ១ ថ្ងៃទៀតប៉ុណ្ណោះ ខណៈដែលប្រទេសនេះប្រឈ.មនឹងវិ.ប.ត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧០ឆ្នាំ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោក Wickremesinghe បាននិយាយថា ប្រទេសស្រីលង្កាត្រូវការរូបិយប័ណ្ណបរទេសចំនួន ៧៥ លានដុល្លារ ជាបន្ទាន់ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដើម្បីទូទាត់ថ្លៃដើមសម្រាប់ការនាំចូលសំខាន់ៗ។ លោក Wickremesinghe ក៏បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កាដែលគ្រប់គ្រងដោយរដ្ឋ អាចនឹងត្រូវប្រែក្លាយជាក្រុមហ៊ុនរបស់ឯកជនវិញ។
សេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ ត្រូវបានរងផលប៉ះពា.ល់យ៉ាងខ្លាំងដោយជំ.ងឺរា.តត្បា.ត C.O.V.I.D-19, ការកើនឡើងតម្លៃថាមពល និងការកាត់បន្ថយពន្ធប្រជាជន។ ជាមួយគ្នានេះដែរ កង្វះខាតរូបិយប័ណ្ណបរទេសរ៉ាំរ៉ៃ និងអតិផរណាកើនឡើង (លុយហើម) បាននាំឱ្យឱសថ ប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត មានការខ្វះខា.តយ៉ាងធ្ង.ន់ធ្ង.រ។
ជាក់ស្ដែងនៅរដ្ឋធានីកូឡុំបូ ម៉ូតូកង់បី ដែលជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុតនៅក្នុងទីក្រុង និងយានជំនិះផ្សេងទៀត បានតម្រង់ជួរនៅស្ថានីយ៍ប្រេងឥន្ធនៈ។ បញ្ហានេះដែរលោក Wickremesinghe បាននិយាយថា ប្រទេសនេះអាចផ្គត់ផ្គង់សាំងបាន ១ ថ្ងៃទៀតប៉ុណ្ណោះ ហើយ ២ ទៅ ៣ ខែខាងមុខ នឹងក្លាយជាពេលវេលាដ៏លំបាកបំផុតសម្រាប់ស្រីលង្កាទាំងមូល។ យ៉ាងណាក៏ដោយ ការនាំចេញប្រេងសាំង និងម៉ាស៊ូត ដោយប្រើខ្សែឥណទានជាមួយប្រទេសឥណ្ឌា អាចផ្តល់ការផ្គត់ផ្គង់ប្រេងបានខ្លះនៅប៉ុន្មានថ្ងៃខាងមុខ។
ធនាគារកណ្តាលរបស់ប្រទេសនេះនឹងត្រូវបោះពុម្ពប្រាក់ ដើម្បីជួយទូទាត់ប្រាក់ឈ្នួលរបស់រដ្ឋាភិបាល និងថ្លៃទំនិញផ្សេងទៀត។ ប៉ុន្តែការបោះពុម្ពប្រាក់បន្ថែម នឹងនាំឱ្យតម្លៃប្រាក់រូពីធ្លាក់ចុះ។ លោក Wickremesinghe ក៏បានស្នើឱ្យមានការលក់ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្ការ ដែលជាក្រុមហ៊ុនរបស់រដ្ឋ ដើម្បីសម្រួលបន្ទុករបស់រដ្ឋ ខណៈក្រុមហ៊ុននេះបានខាតបង់អស់ ៤៥ ពាន់លានរូពី ឬ ១២៩.៥ លានដុល្លារ គិតត្រឹមចុងខែមីនា ឆ្នាំ២០២១៕
Comments are closed, but trackbacks and pingbacks are open.