ភ្លៀងមួយមេធំយប់មិញ តំបន់មួយចំនួន នៅភ្នំពេញ មានបញ្ហាជន់លិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ តំបន់មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់យ៉ាងជោគជាំ ស្របតាមសេចក្ដីប្រកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានព្យាករណ៍ថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែឧសភា ដោយកម្ពុជា ទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតី ក្នុងកម្រិតពីបង្គួរទៅខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើយើងសង្កេតទៅកាន់ភូមិចម្រើនផល សង្កាត់បឹងទំបន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីថ្ងៃម្សិលមិញនេះ បានធ្វើឱ្យបរិមាណទឹកភ្លៀង ហូរជន់លិចផ្លូវ និងផ្ទះប្រជាពលរដ្ឋនៅតំបន់នោះ គួរឱ្យព្រួយបារម្ភ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅយប់ម្សិលមិញនេះ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឱ្យស្ថានភាពកម្ពស់ទឹកភ្លៀង ហក់ឡើងរហូតដល់ ១០២ មម នៅចំណុចប្រឡាយបឹងសាឡាង ផ្លូវ ២៣០ និងផ្លូវ ២៤៥ រហូតធ្វើឱ្យមានការជន់លិច ស្របពេលស្ថានភាពកម្ពស់ទឹកនៅប្រឡាយស្ទឹងមានជ័យ មានការកើនឡើងកម្រិតទឹកខ្ពស់ ដែលបង្ខំឱ្យ អាជ្ញាធរបិទទ្វារទឹកនេះជាបណ្ដោះអាសន្ន ដើម្បីការពារការលិចបន្ថែមទៀត នៅតំបន់បឹងទំពន់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.