ទឹកចិត្តល្អណាស់! ពិធីបុណ្យសពឪពុកម្ដាយ ធារីកា ចំណាយអស់ជាង ១ ម៉ឺនដុល្លារ តែត្រូវឧកញ៉ារូបនេះជួយចេញទាំងអស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅរសៀលថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២ កន្លងទៅ សាកសពរបស់ឪពុកម្ដាយ សុវត្ថិឌី ធារិកា នឹងត្រូវប្រារព្ធពិធីបូជាតាមប្រពៃណីហើយ។ មុនចាប់ផ្ដើលពិធីបូជា តារាចម្រៀងស្រីវ័យក្មេងរូបនេះ បានបង្ហោះទិដ្ឋភាពក្នុងពិធីបុណ្យសពរបស់លោកអ្នកមានគុណទាំងពីរនៅលើគណនីហ្វេសប៊ុក ព្រមទាំងបញ្ចេញអារម្មណ៍តាមរយៈសារមួយ មហាជនឃើញថាចាត់ដោតកាន់តែអាណិតដល់នាងទ្វេដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើក្រឡេកទៅមើលទិដ្ឋភាពមុនពិធីបូជាសពរបស់ឪពុកម្ដាយតារាចម្រៀងស្រីខាងលើវិញ ឃើញថាមានតែភាពស្រងេះស្រងោច ឈឺចាប់ខ្លោចផ្សារ សំឡេងទ្រហោរទួញយំពីកូនប្រុសស្រី និង សាច់ញាតិបងប្អូនពោរពេញដោយភាពសោកសៅ ស្ដាយស្រណោះមិនអស់អាល័យចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់គ្មានថ្ងៃនឹងត្រលប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាសម្រាប់ការចំណាយក្នុងពិធីបុណ្យសពចាប់តាំងពីយប់ថ្ងៃទី ១៧ រហូតដល់ពិធីបូជានៅរសៀលម៉ោង ៤ ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ គឺសរុបចំនួន ១៥ ៣២៨ ដុល្លារសហរដ្ឋអាមេរិក ហើយបើតាមការបង្ហោះរបស់តារាកំប្លែង កាតុ បានឱ្យដឹងថា ថ្លៃចំណាយក្នុងពិធីបុណ្យសពជាង ១ ម៉ឺនដុល្លារនេះត្រូវបានលោកជំទាវ ឧកញ៉ា ម៉ែន ចិន្ដា ជួយចេញជំនួសទាំងអស់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.