ត្រៀមៗ! ក្រសួងប្រកាសបើកការយុទ្ធនាការចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ដូសទី ៥

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ដូសទី ៥ ជូនដល់មន្ត្រីជួរមុខ និង ក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានជម្រាបជូនសាធារណជន ឱ្យបានដឹងថា គ.វ.ក-១៩ នឹងផ្តល់ការចាក់វ៉ាក់សាំង កូ.វី.ដ-១៩ ដូសទី ៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និង ឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន និង សមត្ថកិច្ច ជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន សមាជិក

សមាជិកា នៃសមាគមសិល្បករកម្ពុជា ក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយ ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូ.វី.ដ-១៩ ដូសទី ៤ រួច មានគម្លាតយ៉ាងតិច ៣ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៤ រួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះឯកសារដែលត្រូវភ្ជាប់ជាមួយ ពេលទៅចាក់វាក់សាំងកូ.វី.ដ-១៩ ដូសទី ៥ ត្រូវភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ប័ណ្ណចាក់វ៉ាក់សាំងកូ.វី.ដ-១៩

– ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬ ប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា (ចំពោះមន្ត្រីរាជការ ឬមន្ត្រីជាប់កិច្ចសន្យា)

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯកសារដែលប្រើប្រាស់ ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី ១៕

Comments are closed, but trackbacks and pingbacks are open.