ពស់យក្ស គ្រាន់ តែក្បា.លប៉ុ នបាតដៃ ខ្លួនរអិលដូចលាបប្រេង ចា ប់ របូតៗ បួននាក់ចា- ប់មិនចង់ឈ្នះ (មានវីដេអូ)

ក្រោយពីអាជ្ញាធរថៃ សម្រេចឲ្យសាងសង់អាកាសយានដ្ឋានអន្ដរជាតិនៅលើព្រៃចាស់ដែលជាជម្រកពស់។ តំនប់នោះអ្នកស្រុកហៅថា «ព្រៃពស់វែក»។ ចាប់តាំងពីនោះមក អ្នកស្រុក អ្នកភូមិមិនដែលរស់នៅស្ងប់ចិត្តឡើយ តែងតែត្រូវពស់ចេញម កអុ.កឡុ ក។ ហើយវាក៏បានក្លាយជាកង្វ ល់ ដ៏ឈឺ.ក្បាលរបស់ពលរដ្ឋថៃក្នុងទីក្រុងបាងកក។ នាយកដ្ឋានសង្គ្រោះសត្វព្រៃមានការងារមមាញឹកច្រើន ពីការហៅទូរស័ព្ទសុំជំនួយពីសំណាក់ពលរដ្ឋ។

ជាក់ស្តែង ស្ដេចពស់វែកប្រវែង៤ម៉ែត្រ១ក្បាល ត្រូវបានគេឃើញសម្ងំរស់នៅក្នុងលូទឹកស្អុយនៅភាគខាងត្បូងប្រទេសថៃ។ ពស់នេះតែងតែចេញមករកចំណី ពេលខ្លះមកក្បែរបរិវេនផ្ទះប្រជាជនទៀតផង។ ដើម្បីបង្ការពីបញ្ហាដែលអាចកើតមានឡើង អ្នកស្រុកបានទាក់ទងតាមរយៈទូរសព្ទទៅកាន់ក្រុមចាប់ពស់ ឲ្យមកជួយ។

វីដេអូឃ្លីប នៃសកម្មភាពចាប់ពស់អ-សិរ- ពិសបានបង្ហាញ ពីបុរសម្នាក់តាមចាប់ពស់វែកជាអម្បូរពស់ពិសវែងបំផុត ក្នុងលោក រហូតដល់បំពង់លូងងឹតស្លុប។ ស្ដេចពស់វែក វាររត់ខ្ចាយទឹកលូសំពោង និងព្យាយាមវារចូលបំពង់លូ តែត្រូវបា ន ទា- ញ.កន្ទុ. យចេញ ក្រោយការ ប៉ុនប៉ងជាច្រើនលើកច្រើនសា។

នៅក្នុងប្រតិបត្ដិការរយៈពេល១ម៉ោងពេញ ក្រុមមូលនិធិសង្គ្រោះមួយបានឲ្យដឹងកាលពីថ្ងៃអង្គារថា បែបនេះ យើងចាត់ទុកល្មូនមួយនេះ ជាសត្វដ៏ធំបំផុត ដែលពួកយើងមិនដែលធ្លាប់បានជួបនាពេលកន្លងមកឡើយ។ ជាមួយនេះ សន្ដិសុខយាមបុរី ជាកន្លែងដែលគេប្រទះឃើញពស់វែកនោះបាន ហៅក្រុមសង្គ្រោះកាលពីថ្ងៃអាទិត្យ ។ លោក គ្រីតកាម៉ុន កាង៉ែ អាយុ ២៦ ឆ្នាំ និយាយថា ៖ «បុគ្គលិកសង្គ្រោះ៧នាក់រួមទាំងខ្ញុំបានទៅដល់កន្លែងនោះ។ បុរីត្រូវបានសាងសង់ឡើងលើផ្ទៃដី ដែលធ្លាប់ជាដីព្រៃ»។

នាយកដ្ឋានអគ្គិភ័យ មមាញឹក ដោយ មានពលរដ្ឋសុំជំនួយ រឿង ពស់វែក ។ លោក បានឲ្យដឹងថាពស់វែកមានប្រវែងជាង៤ម៉ែត្រ បើបើកវែកងើបឡើងផុតក្បាលមនុស្ស ទម្ងន់១៥គីឡូក្រាម និង ជាពស់ធំបំផុត លំដាប់ទី៣ ដែលពួកគេបានឃើញ ។ វាត្រូវបានដោះលែង ទៅក្នុងព្រៃវិញ។ ថៃជាប្រទេសសម្បូរល្មូន និងពូជពស់វែក ជាច្រើនប្រភេទ ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះឯង ដោយមាន ទាំងរឿងព្រេងនិទានដ៏ច្រើន ទាក់ទងនឹងពស់អសិរពិស។ អាជ្ញាធរមិនមានបំណងកម្ចាត់ល្មូនទាំងនេះឡើយ ដោយសារពួកវាជួយគ្រប់គ្រងចំនួនសត្វកណ្ដុរចង្រៃ ដែលអាច គំរាមកំហែងដល់ដំណាំនិងជង្រុកស្រូវ ។ យ៉ាងណាមិញ ស្ដេចពស់វែកក៏ស៊ីសាច់ពស់ដទៃជាចំណីផងដែរ ពិសេសពស់កណ្ដុរ ៕ អូសចុះទស្សនាវីដេអូ៖

Comments are closed, but trackbacks and pingbacks are open.