ក្ដៅៗ! ទីបំផុត ស្ត្រីដែល ប្រើប្រាស់-អំពើហិ-ង្សាលើក្មេងស្រី អាយុ ០៥ ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ
នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីករណីហិង្សាដោយចេតនារបស់លោកស្រី ចាន់ ធីតា ទៅលើកុមារី កង ស្រីកា ជាកុមារបម្រើតាមផ្ទះ អាយុ ៥ ឆាំ្ន នៅសង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងនោះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបញ្ជាក់ឱ្យដឹងថា ចំពោះករណីនេះ សមត្ថកិច្ចខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈក្រុមប្រឹក្សា បានសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចំពោះចំណាត់ការតាមផ្លូវច្បាប់ និងទាន់ពេលវេលាលើករណីនេះ។
ទន្ទឹមនឹងនោះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានថ្កោលទោសដាច់អហង្កា មិនអាចទទួលយកបានដាច់ខាត ចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាង ឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌បែបនេះ ដែលឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ ៣៧ ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ ១៣ ផ្លូវ ២១៩ ក្រុម ២២ សង្កាត់ផ្សារដេប៉ូ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើទៅលើកុមារីឈ្មោះ កង ស្រីកា អាយុ ៥ ឆ្នាំ ជាកុមារបម្រើតាមផ្ទះ ដោយស្ត្រីដែលជាជនសង្ស័យ ឱ្យមើលថែកូនអាយុ ២ ឆ្នាំ ដែលករណីនេះបានកើត ឡើងនៅយប់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២៕
Comments are closed, but trackbacks and pingbacks are open.