មិនគួរឲ្យជឿ! ឃើញមានក្តីសុខរាល់ថ្ងៃ តែមកដឹងពីប្រវត្តិស្នេហា ១១ ឆ្នាំ កែវ វាសនា និងភរិយា ស្ដាប់ហើយចង់យំតាម…(មានវីដេអូ)

ហ្វេសប៊ុក៖ កែវ វាសនា អាចចាត់ទុកជាតារាចម្រៀងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ដោយរូបលោកត្រូវបានទស្សនិកជនគោរពស្រលាញ់ និងទទួលជាតារាម្នាក់ដែលស្ថិតនៅក្នុងស្រទាប់មិត្តៗយុវវ័យជាច្រើនឆ្នាំណាស់មកហើយ ទោះបីជាបច្ចុប្បន្ន លោកមានគ្រួសារយ៉ាងកក់ក្តៅ យ៉ាងណាក្តី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រៅពីភាពជោគជ័យលើវិថីសិល្បៈអស់រយៈពេលជាយូរមកហើយ តារាចម្រៀងប្រុសរូបនេះក៏បានរៀបការ មានគ្រួសារ និងសាងសុភមង្គល ដោយទទួលបានចំណងដៃ កូនប្រុសមួយ និងស្រីមួយផងដែរ ដែលកន្លងមកនេះ រូបលោកតែងតែបង្ហាញអំពីសកម្មភាព យ៉ាងកក់ក្តៅ ភាពផ្អែមល្ហែម ជាមួយគ្រួសារជានិច្ច ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹងភាពរីករាយមានសុភមង្គលពេញលេញដូចសព្វថ្ងៃនេះ លោក កែវ វាសនា ក៏បានទម្លាយប្រវត្តិស្នេហារបស់ខ្លួននឹងភរិយាដែលមានរយៈពេល ១១ ឆ្នាំ ដោយលាយឡំនឹងការតស៊ូពុះពារឧបសគ្គជាច្រើន មានទាំងការមិនពេញចិត្តពីគ្រួសារខាងស្រី ព្យាយាមបំបែកបំបាក់អ្នកទាំងពីរផងដែរ ប៉ុន្តែដោយសារតែការស្រលាញ់ចេញពីបេះដូងលោក កែវ វាសនា និងភរិយា បានជំនះរហូតបានរៀបការជាមួយគ្នាដ៏មានសុភមង្គលដល់សព្វថ្ងៃនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Comments are closed, but trackbacks and pingbacks are open.