ផ្អើលអាមេរិក! ផ្ទុះហេតុការណ៍បា-ញ់រះនៅសាលាបឋមសិក្សាយ៉ាងរន្ធ-ត់ ស្លា-ប់មនុស្ស ២១ នាក់ រីឯជនសង្ស័យអាយុត្រឹម ១៨ ឆ្នាំ
ជនសង្ស័យវ័យ ១៨ ឆ្នាំម្នាក់ បានធ្វើការបាញ់រះនៅឯសាលាបឋមសិក្សាមួយនៅរដ្ឋ Texas សហរដ្ឋអាមេរិក បណ្ដាលឱ្យក្មេងៗចំនួន ១៨ នាក់ និង មនុស្សធំ ៣ នាក់បានបាត់បង់ជីវិត។
ហេតុការណ៍បាញ់រះយ៉ាងរន្ធត់នេះ កើតមានឡើងនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋ Texas សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងក្នុងតំបន់)។ តាមការបញ្ជាក់របស់អភិបាលក្រុង លោក Greg Abbott បាននិយាយថា ជនសង្ស័យវ័យ ១៨ ឆ្នាំរូបនោះ ត្រូវបានឱ្យដឹងថា បានធ្វើការបាញ់សម្លាប់ទៅលើលោកយាយរបស់គេ មុនទៅធ្វើការបាញ់រះនៅសាលានោះ។
លោកអភិបាលក្រុងបានបន្ថែមទៀតថា ជនសង្ស័យគឺជាពលរដ្ឋអាមេរិក ដោយរូបគេត្រូវបានប៉ូលិសបាញ់ស្លាប់នៅកន្លែងកើតហេតុផងដែរ។
គួរឱ្យដឹងថា សាលាបឋមសិក្សា Robb មានសិស្សសរុបប្រមាណជាង ៥០០ នាក់ ដោយភាគច្រើនជាជនជាតិអេស្ប៉ាញ និង មានបញ្ហាជីវភាពលំបាក។ ហេតុការណ៍បាញ់រះនៅសាលានេះដែរ គឺជាហេតុការណ៍បាញ់រះដ៏សាហាវបំផុតក្នុងសហរដ្ឋអាមេរិក គិតតាំងពីឆ្នាំ ២០១២ មក ដែលមានការបាញ់រះលើសាលាដូចគ្នា បណ្ដាលឱ្យក្មេង ២០ នាក់ និង បុគ្គលិកសាលា ៦ នាក់ស្លាប់៕
Comments are closed, but trackbacks and pingbacks are open.