ចូលរួមរំលែកទុក្ខផង!! ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា បុត្រីព្រះបាទ សុីសុវត្ថិ មុនីវង្ស បានសោយទិវង្គត ដោយជរាពាធ
នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ នេះ ប្រជានុរាស្ត្រខ្មែរបានទទួលដំណឹងទុក្ខក្រៀមក្រំមួយ ដោយព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា បានសុគតដោយជរាពាធ ក្នុងព្រះជន្មាយុ ៨៧ ព្រះវស្សា។
ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ បានធ្វើឱ្យបណ្តាសែរាជវង្ស និង ប្រជានុរាស្ត្រខ្មែរជាច្រើន បានចូលរួមសម្ដែងនូវក្ដីមរណទុក្ខដ៏សែនក្រៀមក្រំនេះ និង ថ្វាយព្រះមហាកុសល ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ នារីបូង៉ា យាងទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបផងដែរថា ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ទ្រង់បានប្រសូត នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៣៥ នារាជធានីភ្នំពេញ។ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះរាជបុត្រីចុងក្រោយបង្អស់ នៃព្រះករុណា ព្រះបាទសម្តេចព្រះ សុីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ ដែលគង់មានព្រះជន្មមកដល់ទសវត្សរ៍ចុងក្រោយនេះ៕
Comments are closed, but trackbacks and pingbacks are open.